(ភ្នំពេញ)៖ ពិតជាអស្ចារ្យណាស់ និងរីករាយបំផុតជាមួយនឹងកម្មវិធីផ្តល់រង្វាន់ជាវត្ថុអនុស្សាវរីយ៍យ៉ាងសន្ធឹកសន្ធាប់ ជាពិសេសរង្វាន់ធំជាលុយសុទ្ធប្រាក់លានរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ទៅដល់អតិថិជនដែលមានសំណាងនៅក្នុងឱកាសអបអរសាទរនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាក់ស្ដែង រយៈពេល២ថ្ងៃដំបូង ជាមួយនឹងភាពរីករាយ សប្បាយ សប្បាយ ជាមួយនឹងការប្រគំតន្ត្រីសម័យ ដែលរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នៅទីធ្លាមុខវត្តបទុមវត្តី រាជធានីភ្នំពេញ ក្រៅតែពីការចែករង្វាន់ជាវត្ថុអនុស្សាវរីយ៍យ៉ាងសន្ធឹកសន្ធាប់នោះ ក៏មានការប្រគល់រង្វាន់ជាទឹកប្រាក់ ១០លានរៀលដល់អតិថិជនដែលសំណាងចំនួន២រូបផងដែរ។

សម្រាប់អតិថិជនដែលមានសំណាងទី១ មានឈ្មោះ ឌុន កាក់ ភេទស្រី អាយុ ២៦ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់ ១០លានរៀលនៅរាត្រីថ្ងៃទី០១ ។ ចំពោះអ្នកដែលមានសំណាងបានឈ្នះរង្វាន់ទឹកប្រាក់ ១០លានរៀលនៅយប់ថ្ងៃទី០២ មានឈ្មោះ សយ សុគន្ធារ៉ា ភេទស្រី អាយុ ១៩ឆ្នាំ ជាសិស្សទើបតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មានអាសយដ្ឋាននៅភូមិសំប៉ាន ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល។

ដោយឡែក សម្រាប់ការប្រគល់រង្វាន់នូវទឹកប្រាក់ចំនួន១០លានរៀលដល់អ្នកដែលមានសំណាងទាំង២នាក់ខាងលើនេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្វពិធីបុណ្យទី២ នៅលើឆាកប្រគំតន្ត្រីខារ៉ាបាវតែម្ដង។

គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកថ្ងៃចុងក្រោយនេះ នៅមានការផ្ដល់រង្វាន់ជាវត្ថុអនុស្សាវរីយ៍ និងរង្វាន់ប្រាក់លានជាច្រើនទៀតរង់ចាំអ្នកដែលមានសំណាង ជាពិសេសរង្វាន់ធំទឹកប្រាក់១០០លានរៀលយ៉ាងសន្ធឹកសន្ធាប់រហូតដល់ចំនួន២០០រង្វាន់, ទឹកប្រាក់១០លានរៀលចំនួន២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន២០០រង្វាន់, ទូរស័ព្ទ iphone ចំនួន២០០រង្វាន់, ទូរស័ព្ទ oppo ចំនួន២០០រង្វាន់ ព្រមទាំងរង្វាន់១កំប៉ុងរាប់លានកំប៉ុងថែមទៀតផង។ រួសរាន់ឡើង ម្ចាស់សំណាងបន្ទាប់អាចជារូបអ្នក ៕