(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង មានសេវាទំនាក់ទំនងអតិថិជន (Call Center Hotline Support) ​២៤ម៉ោង ជារៀងរាល់ថ្ងៃ សូម្បីតែអំឡុងពេលបុណ្យទាន ក៏នៅតែរង់ចាំទទួលអតិថិជនបានជានិច្ច។ មិនភ័យនៅពេលណាក៏ដោយ ក៏លោកអ្នកអាចទទួលបានដោះស្រាយគ្រប់ពេលវេលា។

ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល គឺកាន់តែងាយស្រួល ប៉ុន្តែការតាមដាន និងរារាំងកុំឱ្យមានបញ្ហាផ្សេងៗកើតឡើង ធនាគារ ជីប ម៉ុង គឺមើលដិតដល់ជូនអតិថិជន។

ឱ្យតែឃើញមានប្រតិបត្តិការមិនប្រក្រតីមាននៅលើគណនីរបស់លោកអ្នក ធនាគារ ជីប ម៉ុង គឺធ្វើការយ៉ាងសកម្មក្នុងការជួយលោកអ្នក៕