(តូក្យូ)៖ ក្លិបបាល់ទាត់ Vissel Kobe ដណ្តើមបានពានរង្វាន់ J-League ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ មានរយះពេល ៥ខែ បន្ទាប់ពីកីឡាករឆ្នើមអេស្ប៉ាញ និងក្លិប Barcelona, Andres Iniesta បានចាកចេញពីក្លិបជប៉ុននេះ។

ទម្រង់លេងរបស់ក្លិប Kobe មានភាពរីកចម្រើន បន្ទាប់ពីអ្នកចាត់ការ Takayuki Yoshida បានដកកីឡាករ Iniesta ចេញ ដែលបានទៅចូលរួមជាមួយក្លិប Emirates Club ដែលលេងនៅលីគ UAE Pro League កាលពីខែសីហា។

ក្លិប Kobe បានយកឈ្នះក្លិប Nagoya Grampus ២-១ ដើម្បីដណ្តើមយកពានរង្វាន់។

«ខ្ញុំមិនធ្លាប់រីករាយដូច្នេះនោះទេ ពីពេលមុនមក», នេះជាសម្តីប្រធានក្រុម Hotaru Yamaguchi។

កីឡាករ Haruya Ide និងអតីតខ្សែប្រយុទ្ធក្លិប Newcastle កីឡាករ Yoshinori Muto បានរកគ្រាប់បាល់ឱ្យក្លិប Kobe នៅឯកីឡដ្ឋាន Noevir Stadium៕