(ភ្នំពេញ)៖ សូមអបអរសាទរចំពោះនិស្សិត CADT ទទួលបាន ជ័យលាភីលេខ១ និងជ័យលាភីលេខ៣ លើការប្រកួតប្រជែងក្នុងកម្មវិធី ASEAN CYBER SHIELD HACKING CONTEST 2023 រៀបចំឡើងនៅប្រទេសឥណ្ឌូណេស៊ី។

កាលពីថ្ងៃទី 21 ដល់ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ និស្សិត CADT ចំនួន៨រូប បានចូលរួមប្រគួតប្រជែងក្នុងកម្មវិធី ASEAN Cyber Shield Hacking Contest ឆ្នាំ 2023 នៅ ទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីការប្រកួតប្រជែងត្រូវបានបញ្ចប់និស្សិត CADT ចំនួន ២រូប ដែលទទួលបានជ័យលាភីលេខ១ និងជ័យលាភីលេខ៣ ។

គួរបញ្ជាក់ផងដែរថា កម្មវិធី ASEAN Cyber Shield Hacking Contest ឆ្នាំ 2023 បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 24 ខែវិច្ឆិកា ក្រោមការរៀបចំដោយ KISA - ទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតកូរ៉េ នៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីបណ្ដាប្រទេសនៅអាស៊ីជាង២០ប្រទេស៕