(ថៃ)៖ សូមអបអរសាទរ កីឡាការនី កាំង មុយនីន ឈ្នះមេដាយមាស មួយគ្រឿង លើវិញ្ញាសា 100m Bifins ក្នុងការប្រកួត Asian fin swimming championships នៅប្រទេសថៃ ខេត្តភូគេត នាព្រឹកនេះ នេះបើតាមប្រភពពីសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

នៅក្នុងការប្រកួត 18th ASIAN Finswimming Championships 2023 សហព័ន្ធខ្មែរកីឡាហែលទឹកបានចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ កីឡាការិនី FIN Swimming ចំនួន ០៥នាក់ ទៅចូលរួមការប្រកួតតបតាមការអញ្ជើញរបស់សមាគមកីឡាក្រោមទឹក នៃព្រះរាជាណាចក្រថៃ (Association of Thailand Underwater Sports) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តភូកេត នៃព្រះរាជាណាចក្រថៃ។

សម្រាប់សមាសភាពគ្រូបង្វឹក និងកីឡាករ កីឡាការិនីកម្ពុជាចូលរួមមាន គ្រូបង្វឹក ហែមថុន វិទិនី,កីឡាការិនី កាំង មុយនីន, កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត, កីឡាករ ទួន ទិត្យសត្យា នឹងកីឡាករ លឹម សុខវឌ្ឍន៍នន្ទ៕