(រីយ៉ូ)៖ ក្រុមជម្រើសជាតិប្រេស៊ីល អាចនិងប្រឈមបាត់ឱកាសឡើងទៅលេងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 បើសិនជាស្ថាប័ន FIFA កាត់ពិន្ទុ ក្រោយពេលជំនួបដែលចាញ់អាហ្សង់ទីន ១-០ មានការបង្ករហឹង្សាកើតឡើងរវាងអ្នកគាំទ្រទាំងសងខាង និងក្រុមប៉ូលិសនៅក្នុងទីលាន Maracana ។

ការប្រកួតត្រូវបានព្យាពេលកន្លះម៉ោង ជាជំនួបជម្រុះក្នុងតំបន់អាមេរិកឡាទីន ដែលក្រុមជម្រើសជាតិអាហ្សង់ទីន យកឈ្នះក្រុមម្ចាស់ផ្ទះប្រេស៊ីល ១-០ ខណៈមិនទាន់មានការបញ្ជាក់អ្វីណាមួយពីស្ថាប័ន FIFA នោះទេ,។

ក្នុងនោះ បើយោងតាមច្បាប់ក្នុងការផាកពិន័យ ស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រេស៊ីល CBF និងរៀបឲ្យក្រុមជម្រើសជាតិប្រេស៊ីល ត្រូវលេងការប្រកួតក្នុងផ្ទះដោយបិទទ្វារ ឬនៅទីលានអព្យាក្រឹតមួយ ហើយថែមទាំងអាចដកពិន្ទុចេញពីពួកគេ ដែលពួកគេកំពុងរកឱកាសឡើងទៅលេង World Cup 2026 ដែលមានសហម្ចាស់ផ្ទះរវាងសហរដ្ឋអាមេរិក, សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។

រំលឹកផងថា ជាបណ្តោះអាសន្នក្រុមជម្រើសជាតិប្រស៊ីល កំពុងតែរកបានត្រឹម ៧ពិន្ទុប៉ុណ្ណោះ ឈរលេខរៀងទី៦ ក្រោយឆ្លងកាត់ ៦ប្រកួត បើធៀបជាមួយក្រុមអាហ្សង់ទីន កំពុងឈរនាំមុខកំពូលតារាងរកបាន ១៥ពិន្ទុ ដ្បិតជំនួបលើកទី២ រវាងក្រុមទាំងពីនឹងធ្វើឡើងនៅឆ្នាំ២០២៥ ស្ថិតក្នុងប្រកួតទី១៤ នៃវគ្គជម្រុះក្នុងតំបន់នេះ ហើយមានតែ ៦ក្រុមដែលមានសិទ្ធឡើងទៅ World Cup 2026៕