(ភ្នំពេញ)៖ ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង បានប្រកាសឧបត្ថម្ភទឹកក្រូចអាយស៍ IZE ៣០ម៉ឺនដប ជូនដល់បងប្អូនកីឡាករប្រណាំងទូកង និងសាធារណជនទាំងអស់ ជុំវិញបរិវេណប្រារព្ធពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨។

ការឧបត្ថម្ភពីក្រុមហ៊ុនខ្មែរ ប៊ែវើរីជីសនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួនពីរគឺ៖

*ទី១. ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ហើយឆ្លៀតឱកាសក្នុងការបង្ហាញការគាំទ្រ ហើយលើកកម្លាំងកាយ និងកម្លាំងចិត្តដល់កីឡាករប្រណាំងទូកង មកពីគ្រប់បណ្តាខេត្តទូទាំងប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការបញ្ចេញសមត្ថភាព ដើម្បីយកជ័យជំនះ និងនាំយកផ្តាំងទស្សនីយភាពដ៏អស្ចារ្យ នៃវប្បធ៌មខ្មែរជូនដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងរយៈពេល៣ថ្ងៃនេះ។

*ទី២. ដើម្បីបង្កបរិកាសកាន់តែសប្បាយរីករាយ ជូនដល់បងប្អូនដែលមកដើរលេងកំសាន្តក្នុងពិធីបុណ្យអុំទូកជាមួយ Yeti ហើយមានទឹកក្រូចអាយស៍ IZE កាន់ក្នុងដៃ ផឹកបំបាត់ភាពស្រេកទឹក និងជួយឱ្យបងប្អូនបន្តដំណើរកំសាន្តកាន់តែសប្បាយ។

ដើម្បីទទួលបានទឹកក្រូចអាយស៍ IZE ដោយឥតគិតថ្លៃ បងប្អូនគ្រាន់តែទៅកាន់ស្តង់ចែកទឹកក្រូចអាយស៍ IZE ដែលមានទីតាំងជុំវិញបរិវេណប្រារព្ធពិធីបុណ្យអុំទូកពីក្រុមការងារ ខ្មែរ ប៊ែវើរីជីស ជាការស្រេច។ បងប្អូនអាចទទួលបានព័ត៌មានបន្ថែម និងទីតាំងជាក់លាក់ពីទំព័រហ្វេសប៊ុកផ្លូវការ របស់ទឹកក្រូចអាយស៍ IZE៖ https://www.facebook.com/izecolakhmerbeverages
IZE, What the Fun!៕