(ភ្នំពេញ)៖ GANZBERG បានបោះជំហានជាប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍លើកស្ទួយគុនខ្មែរ ដល់កម្រិតពិភពលោកដែលបានសហការ ជាមួយស្ថានីយទូរទស្សន៍ Town TV HD បង្កើតព្រឹត្តិការណ៍ GANZBERG KUN KHMER WORLD CUP កម្មវិធីអន្តរជាតិ 8 MEN TOURNAMENT ដែលមានកីឡាករជើងខ្លាំងៗមកពី ៨ប្រទេស ដែលបានមកចូលរួមប្រកួតគុនខ្មែរក្នុងប្រភេទម្ងន់ ៧២គីឡូក្រាម ខណៈកម្មវិធីប្រកួតកាលពីយប់មិញនេះ គេសង្កេតឃើញថា ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកទស្សនា ទៅទូទាំងប្រទេស ជាពិសេសអ្នកស្នេហាវិស័យកីឡាប្រដាល់។

GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក នេះជាលើកទី១ ក្នុងប្រវត្តិសាស្ត្រគុនខ្មែរ ដែល GANZBERG ផ្តល់ជូនអ្នកលេងពូថៅដៃ ធឿន ធារ៉ា កាដូរយក្សឡាន Pick Up ខ្លាញ់គោមួយគ្រឿង និងខ្សែក្រវ៉ាត់ Kun Khmer World Cup តម្លៃសរុប ២០០លានរៀល ពិតជាមិនធម្មតាមែន។

កាន់តែភ្ញាក់ផ្អើលជាងនឹងទៅទៀត អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា បានទទួលជ័យជំនះដោយកណ្តាប់ដៃឆ្វេង ផ្តួលដៃគូប្រកួត ឲ្យសន្លប់ក្នុងទឹកទី១ យកបានឡាន Mazda BT-50 មួយគ្រឿង និងខ្សែក្រវ៉ាត់ បានយ៉ាងល្អនៅក្នុងកម្មវិធី GANZBERG KUN KHMER WORLD CUP។ ពិតជាសរសើរដល់ក្រុមហ៊ុន GANZBERG សហការជាមួយស្ថានីយទូរទស្សន៍ Town TV HD ដែលបានរៀបចំកម្មវិធី យ៉ាងអសា្ចរ្យនេះឡើង បានធ្វើឲ្យអ្នកសេ្នហាវិស័យកីឡាករគុនខ្មែរមានអារម្មណ៍រំភើប! អបអរសាទរដល់ ធឿន ធារ៉ា ដែលទទួលបានជ័យជំនះ..!។

ក្នុងខែនេះ GANZBERG លេងឈុតធំណាស់ ដាក់កាដូរយក្សដល់ទៅ២ ដែលលើកទី១ កីឡាករ អេ មាំម៉ារីន បានឈ្នះឡានមួយគ្រឿង នៅលើទឹកដីអូស្រ្តាលី ដែល GANZBERG ជាអ្នកឧបត្ថម្ភធំបានសហការជាមួយស្ថាប័ន គុនខ្មែរស៊ុបពើរហ្វៃត៍ និងលើកទី២ ផ្តល់ជូន ធឿន ធារ៉ា ក្នុងការប្រកួត GANZBERG KUN KHMER WORLD CUP កម្មវិធីអន្តរជាតិ 8 MEN TOURNAMENT។

នេះក៏ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបងប្អូនអ្នកស្នេហាវិស័យគុនខ្មែរយើងនាំគ្នាស្រែកហ៊ោ លើកទឹកចិត្តដល់កីឡាករគុនខ្មែរយើង ដែលទទួលបានជ័យជំនះនឹងសរសើរគ្រប់គ្នាថា ពិតជាល្អណាស់។
ស្រឡាញ់គុនខ្មែរ ស្រឡាញ់ GANZBERG!! ផឹកស្រួល ស្រួលផឹក ផឹក GANZBERG!!៕