(អេស្ប៉ាញ)៖ ព្រះរាជអាជ្ញាតុលាការអេស្ប៉ាញ បានកំពុងស្វែងរកមើលពីការដាក់ពន្ធនាគាររយៈពេល ៩ឆ្នាំ ចំពោះអតីតខ្សែការពារប្រេស៊ីល និងក្លិប Barcelona លោក Dani Alves បន្ទាប់ពីបុរសវ័យ ៤០ឆ្នាំរូបនេះជាប់ពាក់ពាន់ករណីរំលោភបំពានផ្លូវភេទ នៅប្រទេសអេស្ប៉ាញកាលឆ្នាំមុខ។

ប្រភពពី BBC បានឲ្យដឹងថា បរុសវ័យ ៤០ឆ្នាំរូបនេះ និងត្រូវបានធ្វើការកាត់ទោសនៅប្រទេសអេស្ប៉ាញ ពីបទរំលោភបំពានផ្លូវភេទកាលពីខែធ្នូ ឆ្នាំមុខ, Alves ត្រូវបានជាប់ពន្ធនាគារដោយគ្មានប្រាក់ធានាចាប់តាំងពីត្រូវបានចាប់ខ្លួនកាលពីខែមករា ជុំវិញការចោទប្រកាន់ពាកពាន់ជាមួយស្រ្តីម្នាក់ក្នុងក្លឹបរាត្រីនាទីក្រុង Barcelona ដែលលោកបានលើកឡើងថា ករណីនេះ គឺមានការយល់ព្រមរវាងគ្នា។

ជាមួយគ្នានោះ ព្រះរាជអាជ្ញាតុលាការអេស្ប៉ាញ ក៏បានស្នើសុំឱ្យ Alves ទទួលបានដីកាហាមឃាត់បន្ទាប់ពីការជាប់ពន្ធនាគារ និងឱ្យគាត់សងការខូចខាត ដោយមានតម្លៃ ១៣០,៥០០ផោន ដល់ស្ត្រីនោះផងដែរ ខណៈដែលច្បាប់នៅប្រទេសអេស្ប៉ាញ ចំពោះករណីរំលោភផ្លូវភេទអាចជាប់ពន្ធនាគារចន្លោះពី ៤ឆ្នាំ ទៅដល់ ១៥ឆ្នាំ៕