(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិប Nottingham Forest កីឡាករ Taiwo Awoniyi បានវះកាត់ក្រលៀន ដែលនឹងធ្វើឱ្យរូបលោក ត្រូវអវត្តមានពីសកម្មភាពជាច្រើនខែ។ នេះបើតាមសម្តីអ្នកចាត់ការក្លិបលេងនៅលីគ Premier League លោក Steve Cooper ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

កីឡាករ Awoniyi បានរងរបួសក្រលៀនធ្ងន់ធ្ងរ ក្នុងពេលលេងឱ្យក្រុមជម្រើសជាតិនីហ្សេរីយ៉ា អំឡុងពេលការឈប់សម្រាកអន្តរជាតិ ក្នុងខែនេះ ខណៈរូបគេបានចុះកិច្ចសន្យាជាមួយ Forest ផ្ទេរមកពីក្លិប Union Berlin ក្នុងតម្លៃកំណត់ត្រា ១៧លានផោន (២១.១៨លានដុល្លារ) ក្នុងឆ្នាំ២០២២ ជាមួយកំពុងការរកបាន ១៥គ្រាប់ ក្នុងការលេង ៣៩ប្រកួតនៅគ្រាប់ការប្រកួតទាំងអស់ សម្រាប់ក្លិប Forest កាលពី២រដូវកាលមុន។

សូមជម្រាបថា ក្លិប Nottingham Forest បានកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៤ ក្នុងលីគ Premier League ដោយមាន ១៣ពិន្ទុ ពីការឆ្លងកាត់ ១២ប្រកួតជាបណ្តោះអាសន្ន ដែលគ្រូបង្វឹកលោក Steve Cooper បានលើកឡើងថា នេះជាដំណឹងអាក្រក់ចំពោះ Taiwo Awoniyi យើងត្រូវតែគាំទ្រគាត់ ទៅតាមរយៈពេលនៃការព្យាបាល ជាមួយការវិលត្រលប់មករកភាពរឹកមាំវិញនារដូវកាលនេះ ប៉ុន្តែនេះជាការវះកាត់ក្រលៀន ដូច្នេះនឹងចំណាយពេលបន្តិច៕