(ភ្នំពេញ)៖ ការដាក់តាំងពិព័រណ៍ ដ៏សម្បូរបែប ស្របទៅតាមតម្រូវការប្រចាំថ្ងៃរបស់មនុស្សគ្រប់វ័យ "yes Fair" នឹងកើតមានឡើងនៅថ្ងៃទី ២៦-២៧-២៨ ខែវិចិ្ឆកា ឆ្នាំ ២០២៣ ក្នុងឱកាសពិធីបុណ្យអ៊ុំទូក ខាងមុខនេះ ដែលមានទីតាំងនៅផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល ជាន់ផ្ទាល់ដី។

គួរបញ្ជាក់ថា ពិព័រណ៍ yes Fair គឺជាពិព័រណ៍មួយរៀបចំឡើងដោយក្រុមហ៊ុន yes Seatel 018 ដែលមានការចូលរួមពីសំណាក់ម៉ាក់ផលិតផល និងសេវាកម្មល្បីៗ ជាច្រើនគ្រប់វិស័យដូចជា ៖ yes Seatel 018, Jetta និង Volkswagen, Tecno, Chip Mong Bank, WOWNOW, Nikon, The Peninsula, Pi Pay, Funderland, Warsteiner, APD Bank , Mpay និង ម៉ាក់ល្បីៗជាច្រើនទៀត។

ជាពិសេសក៏មានការចូលរួមសម្តែងច្រៀង នឹងរាំពីសំណាក់ តារាល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត នឹង មានការលក់បញ្ចុះតំលៃ និង ចែកកាដូពីម៉ាក់ផលិតផល រឺសេវាកម្មជាច្រើន។

ពិព័រណ៍ Yes Fair នឹងមានការលេងល្បែងកំសាន្តជាច្រើនទាំងបីថ្ងៃនៃកម្មវិធី ដែលអាចឈ្នះ រង្វាន់សរុបរជាសាច់ប្រាក់ ៣២ លានរៀល ។ អ្វីដែលកាន់តែពិសេសនោះគឺ អ្នករៀបចំកម្មវិធីផ្ទាល់ yes Seatel 018 នឹងមានការចែកស៊ីមលេខពិសេស Free ជូនអ្នកចូលរួម ពិព័រណ៍ yes Fair ទាំងអស់គ្នាផងដែរ ។

គោលបំណងសំខាន់ក្នុងការរៀបចំពិព័រណ៍របស់ yes Seatel 018 នេះឡើងគឺដើម្បីបង្កើតភាពងាយស្រួល និងផ្សារភ្ជាប់លោកអ្នក ទៅកាន់យុគសម័យថ្មី សម័យទំនើប ដោយការដាក់បង្ហាញផលិតផល និងសេវាកម្មគ្រប់វិស័យ ដែលត្រូវនឹងតម្រូវការរស់នៅប្រចាំថ្ងៃ និងការប្រកបអាជីវកម្មរបស់លោកអ្នកផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមទាក់ទងជាមួយនឹងពិព័រណ៍យេស សូមទាក់ទងមកកាន់៖
018 980 0800 ឬឆាតមកកាន់ហ្វេសប៊ុកផេក yes Seatel 018។