(បរទេស)៖ លោក Changpeng Zhao គឺជាជំនួញដ៏ល្បីល្បាញជនជាតិកាណាដើមកំណើតចិន នឹងត្រូវបានគេស្គាល់ឈ្មោះហៅកាត់ថា CZ។ លោកគឺជាសហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Binance ដែលជាទីផ្សារគ្រីបតូលំដាប់លេខ១ នៅលើពិភពលោកគិតត្រឹមខែកក្កដា ឆ្នាំ២០២២។

លោក Zhao បានកើតនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ១៩៧៧ នៅ Lianyungang ខេតុ្ត Jiangsu ប្រទេសចិន ប៉ុន្តែលោកត្រូវបានផ្លាស់ប្តូរទៅរស់នៅកាណាដាជាមួយម្តាយឪពុករបស់លោកនៅចុងទស្សវត្សរ៍ឆ្នាំ១៩៨០។

ជីវិតនៃការសិក្សារបស់លោកចាប់តាំងពីបឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យគឺ ទទួលបានលទ្ធផលល្អ នឹងជាសិស្សពូកែផ្នែកគណិតវិទ្យា និងរូបវិទ្យា។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ លោក Zhao បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ McGill ក្នុងទីក្រុង Montreal ជាកន្លែងដែលលោកបានសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ នឹងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនៅឆ្នាំ ២០០១។

ការងារដំបូងរបស់លោក Zhao គឺជាវិស្វករផ្នែកសហ្វវែលដែលធ្វើការនៅក្រុមហ៊ុនមួយចំនួនក្នុងនោះរួមមានទាំង Bloomberg LP និង Fusion Systems។ ចាប់តាំងពីឆ្នាំ ២០១៣ មក Zhao បានចូលរួមយ៉ាងសកម្មជាមួយបច្ចេកវិទ្យា blockchain និងរូបិយប័ណ្ណគ្រីបតូ។ គាត់បានក្លាយជាប្រធានផ្នែកអភិវឌ្ឍន៍នៅ Blockchain ហើយនៅឆ្នាំ ២០១៥ គាត់បានបង្កើតក្រុមហ៊ុន BijieTech ។ ក្នុងឆ្នាំ ២០១៧ លោក Zhao បានបើកដំណើរការ Binance ជាផ្លូវការ ហើយគាត់បានក្លាយជា CEO របស់ក្រុមហ៊ុនតាំងពីពេលនោះមក នឹងមានអ្នកចុះឈ្មោះប្រើប្រាស់ជាង ១០០លាននាក់។

Binance គឺជា exchange រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតនៅទូទាំងពិភពលោកដោយផ្អែកលើបរិមាណជួញដូរប្រចាំថ្ងៃ។ Binance មានគោលបំណងនាំយក exchanges រូបិយប័ណ្ណគ្រីបតូទៅកាន់ជួរមុខនៃសកម្មភាពហិរញ្ញវត្ថុទូទាំងពិភពលោក។ គំនិតនៅពីក្រោយឈ្មោះរបស់ Binance គឺដើម្បីបង្ហាញពីគំរូ paradigm ថ្មីនេះនៅក្នុងហិរញ្ញវត្ថុសកល Binary Finance ឬ Binance។

ទាំងនេះគ្រាន់តែជាប្រវត្តិសិក្សា នឹងបទពិសោធន៍ខ្លះៗអំពីជីវិតរបស់ Zhao។ តែយ៉ាងណាក្រោយការប្រកាសចុងក្រោយនេះលោក Zhao បានចុះចេញពីដំណែង CEO ក្រុមហ៊ុន Binance នោះហើយ បន្ទាប់ពីរដ្ឋាភិបាលអាមេរិករកឃើញពីអំពើលាងលុយកខ្វក់របស់លោក នឹងត្រូវបានរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនខ្ទង់ ៤.៣ពាន់លានដុល្លារឯណោះ ហើយអាចនឹងប្រឈមការកាត់ទោសជាប់គុកចន្លោះពី ១៨ខែ រហូតដល់ ១ឆ្នាំឯណោះ៕