(ភ្នំពេញ)៖ លោក យ៉ុង ភក្ដី និងភរិយាឈ្មោះ ស៊ុន ស្រីភ័ស បាននាំគ្នាទៅធ្វើការនៅប្រទេសថៃ ដោយជក់ចិត្តនឹងរសជាតិឆ្ងាញ់របស់ភេសជ្ជៈប៊ូសស្រ្តង ក៏បានទិញយកទុកញុំាដល់ថៃ ចៃដន្យគាស់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោមួយគ្រឿង ក៏បបួលគ្នាទាំងប្ដីប្រពន្ធ ត្រឡប់មកខ្មែរវិញភ្លាមៗ ដើម្បីបើករង្វាន់។

ម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោ ពីប៊ូសស្រ្តងពីរនាក់ប្ដីប្រពន្ធនេះ មានស្រុកកំណើតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បច្ចុប្បន្នពួកគាត់តែងតែធ្វើការឆ្លងដែនញឹកញាប់ ទៅធ្វើការនៅប្រទេសថៃ អស់រយៈពេល ៤ឆ្នាំមកហើយ។ ពួកគាត់បានប្រាប់បន្ថែមថា ប៊ូសស្រ្តងរសជាតិឆ្ងាញ់ ញុំា១កំប៉ុងស្វាងចែស មានកម្លាំងពេញ ១ថ្ងៃ ទើបធ្វើឲ្យពួកគាត់ចូលចិត្តញុំា ទោះបីពួកគាត់ធ្វើការដល់ថៃ ក៏ពួកគាត់សុខចិត្តទិញពីខ្មែរយកមកទុកញុំាដែរ។

ញុំាប៊ូសស្រ្តងឆ្ងាញ់ត្រជាក់ៗ រហូតត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ លេខរៀង០២៣ ធ្វើឲ្យពួកគាត់រំភើបចិត្តជាខ្លាំង ស្រែកហ៊ោផង យំផង ហើយក៏សុំច្បាប់គេឆ្លងដែនពីថៃមកខ្មែរវិញ ដើម្បីបើករង្វាន់ឡានពីក្រុមហ៊ុនប៊ូសស្រ្តង។

ប៊ូសស្រ្តងឆ្ងាញ់ខ្លាំង ស្វាងចែស និងមានរង្វាន់ច្រើនជាងគេ! ចង់បានឡានថ្មីខ្លាញ់គោ ញុំាប៊ូសស្រ្តង!៕