(ភ្នំពេញ)៖ ក្រុមហ៊ុនគ្រឿងអលង្ការ Sophon Jewellers ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៣ ដែលគិតមកដល់ពេលនេះមានរយៈពេល ១០ឆ្នាំហើយ។

គ្រឿងអលង្ការ Sophon Jewellers មានទីតាំងស្ថិតនៅនៅផ្ទះលេខ 10A ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជន ជាមួយគ្រឿងអលង្ការល្អឯក និងប្រណីត។

ដំបូងឡើយ Sophon Jewellers គ្រាន់តែជាហាងតូចមួយប៉ុណ្ណោះ ដែលមានមូលដ្ឋានក្នុងខេត្តសៀមរាប ដោយសារតែការកសាងកេរ្តិ៍ឈ្មោះពីមួយថ្ងៃទៅមួយថ្ងៃ Sophon Jewellers ក៏ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ឈានដល់ពង្រីកអាជីវកម្មមកកាន់រាជធានីភ្នំពេញ។

មកដល់ពលេនេះ គ្រឿងអលង្ការ Sophon Jewellers មានរោងជាង ដើម្បីច្នៃគ្រឿងអលង្ការ ដែលមានក្រុមសិប្បករចំនួន២៥នាក់ ដែលមានជំនាញ ក្នុងការរចនាម៉ូតដ៏រស់រវើក ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងទាន់សម័យបំផុត ដើម្បីបង្កើតគ្រឿងអលង្ការដែលល្អឯក។ ទោះមានឧបសគ្គដោយសារការរីករាយដាលនៃជំងឺកូវីដ១៩ ក្តីក៏ Sophon Jewellers បានបន្តភាពច្នៃប្រឌិត និងបង្កើតស្នាដៃដ៏អស្ចារ្យ ជូនអតិថិជន។

ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជន ក្រុមហ៊ុនគ្រឿងអលង្ការ Sophon Jewellers នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនបានបើកដំណើរការសាខាថ្មីមួយទៀត ដែលមានទីតាំងនៅផ្ទះលេខ 394 ផ្លូវ 298 ភូមិ 3 សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមស្វាគមន៍អតិថិជនមកកាន់ទីតាំងថ្មីរបស់ហាងគ្រឿងអលង្ការ Sophon Jewellers ដើម្បីទទួលបាននូវផលិតផល ដែលមានគុណភាពល្អបំផុត និងមានគ្រឿងអលង្ការជាច្រើនប្រភេទរួមមាន ខ្សែក កងដៃ ក្រវិល ចិញ្ចៀន និងច្រើនទៀត។

ជាមួយគ្នានេះ ហាងគ្រឿងអលង្ការ Sophon Jewellers មានការប្តេជ្ញាចិត្ត ក្នុងការផ្តល់ផលិតផលធ្វើដោយដៃសិប្បករជំនាញ ដែលជាការរួមចំណែក ក្នុងការអភិរក្សសិល្បៈហត្ថកម្មប្រពៃណី និងលើកកម្ពស់ ការអនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងវិស័យឧស្សាហកម្មគ្រឿងអលង្ការ។

មិនថាអ្នកកំពុងស្វែងរកគ្រឿងអលង្ការមួយ ដើម្បីបន្ថែមសម្រាប់ខ្លួនឯង ឬស្វែងរកអំណោយដ៏ល្អឥតខ្ចោះ សម្រាប់មនុស្សជាទីស្រឡាញ់នោះទេ សូមអញ្ជើញមកកាន់ហាងលក់គ្រឿងអលង្ការ Sophon Jewelers នៅផ្ទះលេខ 394 ផ្លូវ 298 សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ពិតជាមិនខុសបំណងឡើយ៕