(បរទេស)៖ ស្ថានិក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Binance លោក Changpeng Zhao បានចុះចេញពីតំណែងជា CEO នឹងត្រូវបានកំណត់ទោស រួមទាំងរឹបអូសយកទ្រព្យសម្បត្តិក្រុមហ៊ុនខ្ទង់ ៤.៣ពាន់លានដុល្លារ ក្រោយលោកបានសារភាពទោសកំហុសថា ពិតជាបានលាងលុយកខ្វក់ពិតមែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

បញ្ហាលាងលុយកខ្វក់នេះត្រូវបានរដ្ឋាភិបាលអាមេរិកស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំមក ហើយ នឹងទើបតែស៊ើបដឹងការពិតកាលពីពេលថ្មីៗនេះ ដោយអះអាងថា Binance ពិតជាបានចូលរួមក្នុងការលាងលុយកខ្វក់ ការផ្ទេរប្រាក់ដែលគ្មានអាជ្ញាប័ណ្ណ និងការបំពានទណ្ឌកម្មផ្សេងៗទៀត។ ក្នុងនោះត្រូវបានសង្កត់ធ្ងន់ថា Binance បានចូលដៃគ្នាជាមួយនឹងក្រុមភេវករ រួមទាំងក្រុមហាម៉ាស អាល់កៃដា នឹងរដ្ឋឥស្លាមអ៊ីរ៉ាក់និងស៊ីរី (ISIS)។

ជាផ្នែកមួយនៃការសម្របសម្រួល Binance នឹងត្រូវបានរដ្ឋរឹបអូសយកទ្រព្យសម្បត្តិខ្ទង់ ២.៥១ពាន់លានដុល្លារ ហើយតម្រូវឱ្យបង់ប្រាក់ពិន័យខ្ទង់ ១.៨១ពាន់លានដុល្លារ ចំណែកឯលោក Changpeng Zhao ក៏ត្រូវបង់ប្រាក់ពិន័យផ្ទាល់ខ្លួនខ្ទង់ ៥០លានដុល្លារផងដែរ។

គួរជម្រាបដែរថា ក្រុមហ៊ុន Binance នឹងនៅតែបើកដំណើរការធម្មតា ប៉ុន្តែនឹងស្ថិតក្រោមការរឹតបន្តខ្លាំង។ ខណៈដែលលោក Changpeng Zhao អាចនឹងប្រឈមការកាត់ទោសជាប់គុកចន្លោះពី ១៨ខែ រហូតដល់ ១ឆ្នាំឯណោះ៕