(ភ្នំពញ)៖ CAS Event Management Co., Ltd បានប្រកាសអំពីការត្រៀមរៀបចំពិព័រណ៍រថយន្តភ្នំពេញ ដែលជាពិព័រណ៍រថយន្តឈានមុខគេមួយនៅកម្ពុជា។

ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើល នេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីរចនាបទ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតនៃយានយន្ត ដោយផ្តល់នូវ បរិយាកាសដ៏រស់រវើក សម្រាប់អ្នកទស្សនាជាង ២០ ០០០នាក់ ដែលរំពឹងថានឹងចូលរួមនៅ ចុងខែមីនា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិព័រណ៍រថយន្តភ្នំពេញ មិនត្រឹមតែជាការតាំងបង្ហាញរថយន្តប៉ុណ្ណោះទេ ប៉ុន្តែជាទម្រង់យុទ្ធសាស្ត្រមួយ ដែលមានគោលបំណងក្នុង ការនាំមកនូវការរួមគ្នារវាងវិស័យយានយន្តនិងអ្នកប្រើប្រាស់។ ជាមួយនឹងទីផ្សាររថយន្តរបស់កម្ពុជា មានតម្លៃប្រមាណជាង ២ពាន់លានដុល្លារ និងទទួលបានបទ ពិសោធន៍ពីអត្រាកំណើនប្រចាំឆ្នាំ ១១ភាគរយ ពីឆ្នាំ ២០១៨ ដល់ ២០២២ កម្មវិធីនេះផ្តល់នូវឱកាស ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកតាំងពិព័រណ៍និងអ្នកឧបត្ថម្ភ ដើម្បីចូលរួមជាមួយទីផ្សារដែល កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។

លោក Jason Broome នាយកប្រតិបត្តិនៃ CAS Event Management Co., Ltd មានប្រសាសន៍ថា «កម្មវិធី តាំងពិព័រណ៍ររថយន្តភ្នំពេញ គឺមិនត្រឹមតែជាព្រឹត្តិការណ៍តាំងពិព័រណ៍ររថយន្តប៉ុណ្ណោះទេ តែវាគឺជាចលនាឆ្ពោះទៅរកការច្នៃប្រឌិត និងឧត្តមភាពក្នុងវិស័យយានយន្ត។ ជាមួយនឹង វិនិយោគិន និងដៃគូដែលបានបង្កើតឡើងរួមមាន WonderPass, Wowee Advertising និង Stridec Worldwide ពួកយើងកំពុងរៀបចំវេទិកាសម្រាប់បទពិសោធន៍ដែល នឹងជំរុញឱ្យមានចំណង់ចំណូលចិត្តជំរុញអាជីវកម្ម និងបង្ហាញពីចំណុចកំពូលនៃអ្វីដែលអនាគត មានសម្រាប់វិស័យយានយន្ត ក្នុងប្រទេសកម្ពុជា»

ពិព័រណ៍នេះសន្យាថានឹងក្លាយជាមជ្ឈមណ្ឌល ដែលមានប្រសិទ្ធភាព និងសកម្មសម្រាប់ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗឈានមុខគេ ដែលមិនទាន់រាប់បញ្ចូលនូវវត្តមានបន្ថែមនៃអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តនោះទេ។

ព្រឹត្តិការណ៍នេះផ្តល់នូវទម្រង់ដ៏ស្អិតរមួតស្រដៀងនឹងការតាំងបង្ហាញរថយន្តដ៏ល្បី របស់ប្រទេសសិង្ហបុរី និងទីក្រុងបាងកក។ វាជាឱកាសមួយសម្រាប់អ្នកដែលចូលចិត្តរថយន្ត និងអ្នកដែលមានបំណងក្នុងការទិញរថយន្តដើម្បីស្វែងយល់អំពីរថយន្ត ជាច្រើនប្រភេទក្នុងបរិយាកាសគ្មានសម្ពាធក្នុងការប្រៀបធៀបម៉ាកផ្សេងៗ និងបានឃើញ និន្នាការចុងក្រោយបំផុត រួមទាំងការកើនឡើងនៃយានយន្តអគ្គិសនី (EVs)។

ដើម្បីសម្រេចបាននូវគោលដៅទាក់ទាញអ្នកទស្សនាជាង ២០ ០០០ នាក់ យុទ្ធសាស្រ្តទីផ្សារ និង ការផ្សព្វផ្សាយសម្រាប់កម្មវិធី ពិពណ៌រថយន្តភ្នំពេញ រួមមានការដាក់ចេញនូវសេចក្តី ប្រកាសពត៌មាន ទម្រង់ឌីជីថលផ្ទាល់ខ្លួន ការផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធផ្សព្វផ្សាយ សង្គមគោលដៅ កិច្ចសហការឥទ្ធិពល ភាពជាដៃគូយុទ្ធសាស្ត្រ ការលក់ដោយផ្ទាល់ និងការធ្វើទីផ្សារមូលដ្ឋានទិន្នន័យ ដើម្បីធានាបាន ការចូលរួម និងការពាក់ព័ន្ធអតិបរមា។

លោក Jason Broome បានបន្ថែមថា «ពួកយើងកំពុងឈានទៅដល់យុគសម័យថ្មីនៅក្នុងវិស័យរថយន្តនៅកម្ពុជា។ ព្រឹត្តិការណ៍ ពិពណ៌រថយន្តភ្នំពេញ គឺជាកន្លែងដែលរួមបញ្ចូលគ្នានៃអនាគតវិស័យយានយន្ត រួមជាមួយនឹងឱកាស នៃការច្នៃប្រឌិត និងការរីកចម្រើន។ ពួកយើងសូមអញ្ជើញអ្នកតាំងពិព័រណ៍ អ្នកឧបត្ថម្ភ និងប្រព័ន្ធផ្សព្វផ្សាយនានា ឱ្យចូលរួមជាផ្នែកនៃព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ»

ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើបរិស្ថាន និងការអភិវឌ្ឍប្រកប ដោយចីរភាព ព្រឹត្តិការណ៍នេះក៏នឹង រៀបចំសិក្ខាសាលា និងបទបង្ហាញភាពជាដៃគូជាមួយអង្គការសុវត្ថិភាពក្នុងមូលដ្ឋាននិងបង្ហាញពីទិដ្ឋភាពអប់រំដែល ផ្តោតលើ ការលើកកម្ពស់ចំណេះដឹងរបស់សាធារណជន អំពីផលប៉ះពាល់នានាទៅលើបរិស្ថាន និងរបៀបដែលពួកគេអាចរួមចំណែកកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ន។

សម្រាប់ព័ត៌មានបន្ថែមសូមមេត្តាចូលទៅកាន់គេហទំព័រ www.phnompenhautoshow.com