(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង ឆ្នាំ២០២៤ បានមកដល់ទៀតហើយ។ នេះគឺជាឆ្នាំទី៣ហើយ ដែលការប្រកួតប្រជែងនេះ ត្រូវបានប្រារព្ធឡើង ដោយឆ្នាំមុនៗមានសិស្សានុសិស្ស មកពីសាលាអន្តរជាតិធំៗចំនួន ២០នៅក្នុងប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែង។

ចុះឈ្មោះចូលរួមប្រកួតប្រជែងតាមរយៈតំណភ្ជាប់ខាងក្រោម៖​ https://forms.gle/sKzAtFZeGMkvSR2g9

ចុះឈ្មោះឥឡូវនេះ ឱ្យបានមុនថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ដើម្បីទទួលបានការចុះឈ្មោះ ដោយឥតគិតថ្លៃ សូមធ្វើការចែករំលែកផុសនេះជាសារធារណៈ នៅលើបណ្តាញសង្គម Facebook រួច Screenshot និងផ្ញើមកកាន់ក្រុមការងារ តាមរយៈលេខតេឡេក្រាមខាងក្រោម។

សម្រាប់ការចុះឈ្មោះ ឬ ព័ត៌មានបន្ថែម៖ 095 223 015 / 095 888 060 / 095 222 882

កម្មវិធីប្រកួតប្រជែងគណិតវិទ្យាតាមប្រព័ន្ធកុំព្យូទ័រ ជាមួយស្តង់ដារអាមេរិក NWEA MAP ដែលត្រូវបានទទួលស្គាល់ នៅតាមសាលាអន្តរជាតិធំៗ ក្នុង ១៤៥ ប្រទេសទូទាំងពិភពលោក។

ការប្រកួតគណិតវិទ្យាអាមេរិកកាំងនេះ តម្រូវឱ្យបេក្ខជនមានកុំព្យូទ័រ និងចេះប្រើប្រាស់កុំព្យូទ័រ (ដែលដំណើរការដោយប្រព័ន្ធ Microsoft Windows)។

កាលបរិច្ឆេទចុះឈ្មោះ និងប្រកួត៖
* ការចូលរួមប្រកួតសម្រាប់សិស្សានុសិស្ស ពីថ្នាក់ទី៤ ដល់ទី ១១
* តម្លៃចុះឈ្មោះ ៣៥ដុល្លារ សម្រាប់ការចុះឈ្មោះពីថ្ងៃទី ២០ ខែវិច្ឆិកា ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣
* តម្លៃចុះឈ្មោះ ៥០ដុល្លារ សម្រាប់ការចុះឈ្មោះពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤
* កាលបរិច្ឆេទប្រកួតនៅ ថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤
* បិទការទទួលចុះឈ្មោះនៅវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤

សិស្សមកពីសាលាខាងក្រៅ អាចចូលរួមប្រកួតបាន និងមានឱកាសទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
* ឱកាសទទួលអាហាររូបករណ៍សិក្សា នៅសាលាអន្តរជាតិ វេសវីយូ កម្ពុជា
* សិទ្ធិពិសេសក្នុងការចូលរួមទស្សនកិច្ចសិក្សា ទៅក្រៅប្រទេស រួមជាមួយអាហាររូបករណ៍ចំនួន ៥០០ ដុល្លារ សម្រាប់ការប្រើប្រាស់ក្នុងទស្សនកិច្ចសិក្សា

ទីតាំងប្រឡង៖ ​​សាលា​អន្តរជាតិ វេសវីយូ កម្ពុជា (Westview Cambodian International School)​ ដែលមានអាសយដ្ឋាន #២៥៤AK, ផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ផែនទី៖ https://maps.app.goo.gl/HVMQ9rdFumNHFt73A