(បរទេស)៖ តុលាការក្នុងទីក្រុង Los Angeles បានសម្រេចកាលពីថ្ងៃទី២០ ខែ វិច្ឆិកាថា តារាចម្រៀងរ៉េបល្បីឈ្មោះរបស់អាមេរិក A$AP Rocky ដែលទស្សនិកជនស្គាល់ថា ជាប្តីរបស់តារាចម្រៀង Rihanna នឹងត្រូវតុលាការកាត់ទោសជុំវិញករណី បាញ់សម្លាប់មិត្តភក្តិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

តារាប្រុសវ័យ៣៥ឆ្នាំ ដែលមានកូនពីរនាក់ជាមួយតារាចម្រៀង Rihanna រូបនេះ កំពុងត្រូវបានកាត់ទោសចំនួនពីរករណីនៃការប្រើប្រាស់អាវុធពាក់កណ្តាលស្វ័យប្រវត្តិ ខណៈរូបលោកបានបដិសេធ ការចោទប្រកាន់នេះ។ ហេតុការណ៍បាញ់ប្រហារដែលបណ្តាលឲ្យមានមនុស្សស្លាប់នោះ គឺបានកើតឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយតាំងពីពេលនោះមក ប៉ូលីសបានបើកការស៉ើបអង្កេតជាបន្តបន្ទាប់ និងឈានដល់ការកោះហៅតារាចម្រៀង A$AP Rocky ឡើងតុលាការនាពេលថ្មីៗនេះ។

តែយ៉ាងណា រហូតមកទល់នឹងពេលនេះ តុលាការទីក្រុង Los Angeles មិនទាន់ចេញសាលក្រម សម្រេចថាតើ តារាចម្រៀងរ៉េប A$AP Rocky ពិតជាមានកំហុសឬយ៉ាងណាឡើយ ខណៈសាមីខ្លួននៅតែបន្តបដិសេដចំពោះការចោទប្រកាន់នេះ៕