(ភ្នំពេញ)៖ ថ្មីៗនេះមានដំណឹងលេចលឺថា GANZBERG គ្រោងនឹងរៀបចំព្រឹត្តិការណ៍ធំៗខ្នាតយក្ស ៣ទីតាំងតំណាលគ្នា ទីតាំងទី ១ នៅមុខសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ ទីតាំងទី ខេត្តកំពត និង ទីតាំងទី៣ នៅខេត្តសៀមរាប ដែលប្រមូលផ្តុំទៅដោយតារាកំពូលៗលំដាប់ថ្នាក់ជាតិមកពីគ្រប់ផលិតកម្ម ដើម្បីអបអរពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីបចំនួន៣ថ្ងៃពេញគឺ ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែវិចិ្ឆកា ឆ្នាំ២០២៣ ខាងមុខនេះ។

GANZBERG ជាក្រុមហ៊ុនតែងតែរៀបចំនូវព្រឹត្តិការណ៍ធំៗខ្នាតយក្ស លំដាប់ស្តង់ដារអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍ប្លែកៗដែលមិនធ្លាប់មានដូចជា កម្មវិធីចែកមួកសុវត្ថិភាព ១ម៉ឺនមួក ចែកសំបុត្រឡានក្រុងចំនួន ១ម៉ឺនសំបុត្រជូនអ្នកទៅជួបជុំ កម្មវិធីពួកម៉ាកល្អ អូសឡានឈ្នះឡាន កម្មវិធីGANZBERG ចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រី និងកម្មវិធីគុនខ្មែរឆ្លងទ្វីប។

គួរបញ្ជាក់ផងដែរពុកម៉ែបងប្អូន ពួកម៉ាកល្អ ដែលបានណាត់គ្នាមកដើរកំសាន្តនៅរាជធានីភ្នំពេញ កុំភ្លេចចុះឈ្មោះចូលលេងកម្មវិធីថ្មី ប្លែងដែលGANZBERG បានរៀបចំនៅថ្ងៃទី ២៧ ខែវិច្ឆិកា គឺកម្មវិធី GANZBERG ពួកម៉ាកល្អ សែងម៉ូតូឈ្នះម៉ូតូ ជាការប្រកួតប្រជែងជាក្រុម៖

១៖ ក្រុមជ័យលាភីលេខ ១ ទទួលបានរង្វាន់បានម៉ូតូ ៣ គ្រឿង
២៖ ក្រុមជ័យលាភីលេខ ២ ទទួលបានរង្វាន់ បានម៉ូតូ ២ គ្រឿង
៣៖ ក្រុមជ័យលាភីលេខ ៣ ទទួលបានរង្វាន់ម៉ូតូ ១ គ្រឿង
៤៖ ក្រុមជ័យលាភីលេខ ៤ ដល់ លេខ ១០ ទទួលបានរង្វាន់ជាប្រាក់សុទ្ធ ៣០០ ដុល្លារ។

ពិធីបុណ្យ អុំទូកអកអំបុក សំពះព្រះខែ បណ្តែតប្រទីបខាងមុខនេះដឹងថា GANZBERG នឹងធ្វើឲ្យរញ្ជួយស្រុកខ្មែរទៀតហើយពុកម៉ែបងប្អូន៕