(ភ្នំពេញ)៖ ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រីកវីសាលភាពប្រែក្លាយសាកលវិទ្យាល័យកម្ពុជា (The University of Cambodia – UC) ឱ្យទៅជាមជ្ឈមណ្ឌលឧត្តមភាពនៃការសិក្សាលើការបង្រៀនការបណ្តុះបណ្តាល និងការស្រាវជ្រាវ និងដោយមានបំណងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាអាទិភាពចម្បងនៅកម្ពុជា សាកលវិទ្យាល័យកម្ពុជា (UC) បានប្រកាសផ្តល់ជូននូវអាហារូបករណ៍ចំនួន ២០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សម្រាប់អាហារូបករណ៍ទាំង២០០កន្លែងនេះរួមមាន៖

*បរិញ្ញាបត្រចិត្តវិទ្យា ចំនួន ៣០កន្លែង
*បរិញ្ញាបត្ររដ្ខបាលអប់រំ ចំនួន ២៥កន្លែង
*បរិញ្ញាបត្រនីតិឯកជន ចំនួន ៣០កន្លែង
*បរិញ្ញាបត្រព័ត៌មានវិទ្យា ចំនួន ៣០កន្លែង
*បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ ចំនួន ២៥កន្លែង
*បរិញ្ញាបត្រភាសាចិន ចំនួន ៣០កន្លែង
*បរិញ្ញាបត្រទីផ្សារ ចំនួន ៣០កន្លែង

ក្រៅពីអាហារូបករណ៍ខាងលើនេះ សាកលវិទ្យាល័យកម្ពុជាក៏មានផ្តល់ជូននូវអាហារូបករណ៍ផ្សេងៗជាច្រើនទៀត សម្រាប់សាលា និងមហាវិទ្យាល័យរបស់សាកលវិទ្យាល័យកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សាកលវិទ្យាល័យកម្ពុជា រង់ចាំទទួលដល់ប្អូនសិស្សានុសិស្សដែលបានប្រឡងបញ្ចប់បាក់ឌុបឆ្នាំ២០២៣ អញ្ជើញមកសាកលវិទ្យាល័យកម្ពុជាកំពុងរង់ចាំស្វាគមន័ ប្អូនៗ ដោយសេចក្តីរីករាយ។

ព័ត៌មានបន្ថែមសូមមេត្តាទាក់ទងសាកលវិទ្យាល័យកម្ពុជា៖ គេហទំព័រសាកលវិទ្យាល័យកម្ពុជា៖ www.uc.edu.kh, ទំព័រហ្វេសប៊ុកសាកលវិទ្យាល័យកម្ពុជា៖ The University of Cambodia (facebook.com/universityofcambodia) ទូរស័ព្ទ៖ ០២៣ ៩៩៣ ២៧៦ ឬ ០៧០ ៩៩០ ៥០៧៕