(ភ្នំពេញ)៖ គម្រោង​សុបិន​ស្រ្តី នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បាន​ប្រគល់រង្វាន់ការប្រកួតរចនាគំនូរសុបិនស្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់អាចផ្ដល់ឱកាសការងារ និងទទួលប្រាក់ចំណូលដោយខ្លួនឯង។

កម្មវិធីនេះដែរ បាននៅ PP2 Conference Hall-DTT Building-Floor 7M កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពី លោកស្រី WaKana Nukui ស្ថាបនិកនៃកម្មវិធីសុបិន្ដស្រ្ដី ជាម្ចាស់ក្រុមហ៊ុន Blooming Life លោក Takakazu Yamada ស្ថាបនិក Yamada school of Art និងលោកស្រី ហ៊ាង វត្តី ម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ ព្រមទាំងក្រុមការងារ និងភ្ញៀវកិត្ដិយសជាច្រើននាក់ផងដែរ។

នាឱកាសនេះដែរ លោកស្រី WaKana Nukui ដែលជាអ្នករៀបចំកម្មវិធី នាគំនូរសុបិនស្ត្រីក្នុងឆ្នាំ២០០៩ ហើយបានមើលឃើញថា នៅប្រទេសកម្ពុជាខ្វះខាតអ្នកជំនាញ ផ្នែករចនា។ ខណៈពេលនោះ លោកស្រីបានទទួលអារម្មណ៍រីករាយដោយស្នាមញញឹមរបស់ជនជាតិខ្មែរ និងប្រាសាទអង្គរវត្ត ធ្វើឲ្យលោកស្រីចង់បង្កើតឱកាសដល់ក្មេងស្រីៗនៅប្រទេសកម្ពុជាមានជីវភាពប្រសើរឡើង។

លោកស្រី WaKana Nukui បានបន្ដថា ជំនាញរចនា គឺជាជំនាញសំខាន់មួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។ ដើម្បីចូលរួមការងារនេះ លោកស្រីបានរៀបចំការប្រកួតរចនាគំនូរសុបិនស្ត្រីតាំងពីឆ្នាំ២០១១ ហើយកម្មវិធីនេះបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ក្នុងការជំរុញឲ្យក្មេងៗមានភាពក្លាហាន និងសម្រេចនូវក្តីសុបិនរបស់ខ្លួន។

គោលបំណង និងបេសកម្ម របស់ គម្រោង​សុបិន​ស្រ្តី គឺចង់មើលឃើញស្រ្តីខ្មែរ មានឯករាជ្យ លើខ្លួនឯងតាមរយៈការរចនា និងជំនួញ ក្នុងនោះរួមមាន៖

១៖ រៀបចំការប្រកួតប្រជែងការរចនា ឬគំនូរនៃក្បាច់លំនាំ (Patten) ជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកអ្នកដែលមានទេព្យកោសល្យល្អឥតខ្ចោះ ប្រចាំប្រទេស ចាប់ពីឆ្នាំ 2010 មកម្លេះ។

២៖ ផ្តល់ឱកាសទៅដល់ស្រ្តីខ្មែរ និងជួយពួកគាត់ដើម្បីសិក្សា ទៅលើជំនាញសិល្បៈផ្សេងៗដូចជារចនាក្រាហ្វិក និងការបង្កើតមុខរបរដោយខ្លួនឯងតាមរយៈកម្មវិធីរបស់យើង។

៣៖ រួមបញ្ចូលការរចនារបស់ស្ត្រីជាមួយនិងក្រុមហ៊ុនផ្សេងៗបូកផ្សំ និងយកការរចនាទៅប្រើប្រាស់នៅលើផលិតផលដែលអាចជួយគាំទ្រដល់ស្នាដៃរចនារបស់ស្រ្តីខ្មែរ។

ជាមួយគ្នានេះដែរ លោក ហ៊ាង វត្តី ដែលជាបេក្ខនារីមួយរូបក្នុងកម្មវិធីប្រកួតនេះ ក៏ជាសហរៀបចំកម្មវីធី បានសម្រេចនូវក្តីសុបិនរបស់ខ្លួន គឺបើកក្រុមហ៊ុនរចនាក្នុងឆ្នាំ២០១៦។ ទន្ទឹមនឹងនេះបេក្ខនារីជាច្រើន ក៏ទទួលបានស្មាដៃ និងពាន់រង្វាន់កំរិតអន្តរជាតិ និងចាប់យកអាជីពរចនានេះ។
ចំពោះអ្នកឈ្នះក្នុងកម្មវិធីការប្រកួតរចនាគំនូរសុបិនស្ត្រី ក៏ទទួលបានឳកាសការរៀនសូត្រ និងអាហារូបករណ៍ក្នុងសាលាសិល្បៈ។ អ្វីកាន់តែអស្ចារ្យ គឺស្មាដៃរបស់បេក្ខនារីមួយចំនួន ក៏បានយកទៅប្រើប្រាស់ក្នុងផលិតផលនៅហាង Amazing Cambodia ទាំង៧ ដែលទីតាំងនៅផ្សារទំនើប AEON និងព្រលានយន្តហោះ៕