(ភ្នំពេញ)៖ គម្រោងខុនដូរ UC88 បានប្រកាសពីបិទបញ្ចប់សាងសងដំបូលអាគាររបស់ខ្លួន Topping Off កាលពីចុងសប្តាហ៍កន្លងទៅនេះ និងបានប្រកាសពីភាពជោគជ័យនឹងការគាំទ្រពីអតិថិជន លើគម្រោងរបស់ខ្លួននៅតំបន់បឹងកេងកង។

គម្រោងខុនដូរ UC88 បានប្រកាសពីបិទបញ្ចប់សាងសងដំបូលអាគាររបស់ខ្លួន Topping Off កាលពីចុងសប្តាហ៍កន្លងទៅនេះ និងបានប្រកាសពីភាពជោគជ័យនឹងការគាំទ្រពីអតិថិជន លើគម្រោងរបស់ខ្លួននៅតំបន់បឹងកេងកង។ ក្រុមហ៊ុន ឈុន សម្បត្តិ ឌីវេឡុបមិន ដែលជាផ្នែកមួយនៃក្រុមហ៊ុន UC Group គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដំបូងគេដែលមានគម្រោងចំនួន៣ នៅក្នុងសង្កាត់បឹងកេងកង។

លោក ឈុន ហេងឡេង នាយកផ្នែកគ្រប់គ្រងគម្រោង UC88 បានឱ្យដឹងថា UC88 មានកម្ពស់សរុប៤៩ជាន់ សរុបទាំងជាន់ក្រោមដី ដែលអគារខុនដូរ នឹងក្លាយជាអគាខ្ពស់ជាងគេលំដាប់ទី១ នៅក្នុងតំបន់បឹងកេង នៅពេលដែលការសាងសង់បញ្ចប់សព្វគ្រប់នៅឆ្នាំ២០២៤ ខាងមុខនេះ។

ក្រុមហ៊ុន ឈុន សម្បត្តិ ឌីវេឡុបមិន ដែលជាផ្នែកមួយនៃក្រុមហ៊ុន UC Group បានអភវិឌ្ឍន៍គម្រោងខុនដូរចំនួន៣កន្លែងហើយ នៅក្នុងតំបន់បឹងកេងកងនេះ ដោយគម្រោងទី១ មានឈ្មោះថា The View មានកម្ពស់៣៣ជាន់ បានចាប់ផ្តើមនៅឆ្នាំ២០១៥ បានបញ្ចប់ និងប្រគល់ជូនក្នុងឆ្នាំ២០១៩ ដោយលក់បានជោគជ័យ ១០០ភាគរយ។ គម្រោងទីពីរមានឈ្មោះថា Golden One មានកម្ពស់ ៣៨ជាន់ មានជាប្រភេទពាណិជ្ជកម្ម និងលំនៅដ្ឋានចម្រុះត្រូវបានបញ្ចប់នៅឆ្នាំ ២០១៩ ជាមួយនឹង ៩៥ភាគរយ នៃការលក់ និងប្រគល់ជូនអតិថិជនក្នុងឆ្នាំ២០២០។

ដោយឡែកសម្រាប់ គម្រោងទី៣ គឺ UC88 នេះ ដែលត្រូវបានចាប់ផ្តើមអភិវឌ្ឍន៍ដោយជោគជ័យនៅឆ្នាំ២០១៩ ហើយកំពុងការលក់យ៉ាងមមាញឹក បើទោះបីជាក្នុងអំឡុងពេលនៃការរីករាលដាលនៃ Covid ក៏ដោយក៏គម្រោងនេះនៅតែបន្ត។ UC88 មានជាប្រភេទ ពាណិជ្ជកម្ម និងលំនៅដ្ឋានចម្រុះរួមទាំងមានកន្លែងស្នាក់នៅមានលក្ខណៈពិសេសដូចជា អាងហែលទឹកដោយគ្មានដែនកំណត់, កន្លែងហាត់ប្រាណ, sky bar, សូណា ដែលស្ថិតនៅជាន់ទី៤៥ ជាមួយនឹងទិដ្ឋភាព និងទេសភាព ដ៏ស្រស់បំព្រង។ គ្រឿងបរិក្ខារផ្សេងៗទៀតដែលស្ថិតនៅជាន់ទី២៥ គឺសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ ដែលមានបន្ទប់លេងកូនហ្គោល ដែលនឹងក្លាយជាទីតាំងថ្មី និងជាទីតាំងដែលមានសក្កានុភាពខ្ពស់ជាងគេនៃតំបន់ បឹងកេងកង១៕