(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនហាយលែន គ្រុប (HIGHLAND GROUP) ដែលមានអ្នកចូលរួមសរុបជិត៥០នាក់ បានដាំកូនឈើចម្រុះចំនួន៣៤០ដើម និងដាំស្មៅចំនួន៥០០ម៉ែត្រការ៉េ នៅបរិវេណកសិន្ធុខាងត្បូងប្រាសាទអង្គរវត្ត ទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងការចូលរួមបង្កើតទេសភាពបៃតង និងលើកតម្លៃរមណីយដ្ឋានអង្គរផង៕

សកម្មភាពដាំកូនឈើ និងដាំស្មៅនេះធ្វើឡើងនៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៣៕