(ព័រទុយហ្គាល់)៖ ក្រុមជម្រើសជាតិព័ទុយហ្គាល់ ដែលមានកីឡាករឆ្នើម Cristiano Ronaldo ជាប្រធានក្រុម បានបង្កើតកំណត់ត្រាដ៏អស្ចារ្យថ្មីមួយនៅការប្រជែងពានអឺរ៉ុប ដោយពួកគេបានលេងឈ្នះ ១០០% ពីការប្រជែងវគ្គជម្រុះប្រចាំពូល J ចំណោម ១០ប្រកួត ក្នុងការដណ្តើមកៅអីឡើងទៅប្រជែងពានរង្វាន់អឺរ៉ុប UEFA European Championship 2024 នៅប្រទេអាល្លឺម៉ង។

ព័រទុយហ្គាល់ ជាក្រុមជើងឯកឆ្នាំ២០១៦នោះ បានបញ្ចប់ឈរកំពូលតារាងនៃពូល J ដែលមាន ៦ក្រុម ហើយលេងចំណោម ១០ប្រកួតលេងមិនស្មើ និងមិនចាញ់នោះទេ និងរកបាន ៣០ពិន្ទុពេញ ខណៈស្ថិតក្នុងការប្រកួតចុងក្រោយនៃពូលនេះ ពួកគេយកឈ្នះក្រុមអ៊ីស្លង់ ២-០ ដែលធ្វើបានដោយកីឡាករ Bruno Fernandes និង Ricardo Horta ។

ក្រុមដែលដឹកនាំដោយលោក Roberto Martinez ព័រទុយហ្គាល់ បានលេងឈ្នះគ្រប់ការប្រកួតក្នុងឆ្នាំ២០២៣ បន្ទាប់ពីតែងតាំងលោកធ្វើជាអ្នកចាត់ការចាប់តាំងពីខែមករាមក ដែលសុទ្ធសឹងតែជាជំនួបប្រកួតវគ្គជម្រុះពានអឺរ៉ុប Euro 2024 ក្នុងមានការបំបាក់ក្រុមលួចសាំបួរ លទ្ធផលទាំងពីជើង ១៥គ្រាប់ សរុបទាំងជើងទី១ លទ្ធផល ៦-០ និងជើងទី២ ៩-០។

ជាមួយគ្នានោះ ក្រុមជម្រើសជាតិមាន់គកបារាំង និងក្លាយជាក្រុមបង្កើតកំណត់ត្រាលេងឈ្នះ ១០០% បើសិនជាពួកគេអាចយកឈ្នះក្រុមក្រិក នៅថ្ងៃទី២២ ខែវិច្ឆិកា ក្នុងប្រកួតចុងក្រោយនៃពូល B ដ្បិតស្ថិតក្នុងវគ្គជម្រុះនេះ ពួកបានយកឈ្នះយ៉ាងច្រើនគ្រាប់មិនធ្លាប់មានដល់ទៅ ១៤-០ ទៅលើក្រុមហ្ស៊ីប្រាតា នៃការប្រជែងកៅអីពានអឺរ៉ុបជំនាន់ទី១៧ ដែលពួកគេមានកៅអីរួចរាល់ទៅ Euro 2024។