(ស្វាយរៀង)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំរបស់ព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើម ពានស្វាយរៀង U-18 ជំនាន់ទី១ ឆ្នាំ២០២៣ ទល់នឹងក្រុមយុវជនសាមគ្គី ដែលនឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀងតែម្តង។

ការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នាកីឡដ្ឋានខេត្តស្វាយរៀង ព្រះខ័នរាជបានទម្លាក់គូប្រជែង សសយក ស្រុកកំពង់រោទិ៍ ដោយលទ្ធផល ៤ទល់នឹង០ នៃជំនួបដែលត្រូវបានធ្វើឡើងនាម៉ោង ៣៖៣០នាទីរសៀល។

សម្រាប់គូប្រជែង យុវជនសាមគ្គីដែលបានឡើងវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិនោះ ក៏ព្រោះតែគូប្រកួត គឺក្រុមស្វាយទាប បានល្មើសលក្ខន្តិកៈនៃការប្រកួត តាមរយៈបានដាក់កីឡាករលើសអាយុចូលលេង។ នេះបើយោងតាមមន្រ្តីរៀបចំការប្រកួតប្រាប់ឱ្យដឹង តាមបណ្តាញសង្គម Telegram៕