(មេនឆេស្ទើ)៖ អ្នកចាំទី Andre Onana បានស្ថិតក្នុងបញ្ជីកីឡាកររបួសរបស់ក្លិបបិសាចក្រហម Manchester United នៅពេលជួយក្រុមជម្រើសជាតិកាមេរូន ប្រកួតជម្រុះ World Cup 2026 ប្រចាំតំបន់អាហ្វ្រិកនាពេលថ្មីៗនេះ។

កីឡាករវ័យ ២៧ឆ្នាំខាងលើនេះ បានចូលរួមជាមួយសមាជិកក្រុម Lisandro Martinez មានបញ្ហារបួសជើង Casemiro របួសភ្លៅ និង Christian Eriksen របួសជង្គង់ ដែលអវត្តមានក្នុងក្លិបនៃការប្រកួតបន្ទាប់ទាំងក្នុងលីគ និង UEFA Champions ថែមទៀតផង។

Onana ត្រូវបានប្តូរចេញនៅនាទី៨១ ក្នុងប្រកួតកាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុន ក្នុងប្រកួតដែលកាមេរូន បានបំបាក់គូប្រជែង Mauritius នៅក្នុងកីឡដ្ឋាន Douala ជាទីដែលត្រូវបានគេមើលឃើញថា មានបញ្ហារបួសនៅពេលជួយសង្រ្គោះបាល់ និងពុំមានឈ្មោះឡើយ ពេលកាមេរូនលេងទល់នឹងលីបេរីយ៉ា នៅថ្ងៃអង្គារស្អែកនេះ។

មន្រ្តីកីឡាកាមេរូន ពុំបានបញ្ជាក់ច្បាស់ពីបញ្ហារបួសរបស់ Onana ឡើយ ដ្បិតក្រុមរបស់លោក Erik ten Hag ត្រូវធ្វើដំណើរទៅប៉ះ Everton ក្នុង Premier League មុនជួប Galatasaray ក្នុង Champions នៅ ៣ថ្ងៃបន្ទាប់ផងដែរ៕