(ម៉ាឌ្រីដ)៖ ខ្សែបម្រើ Gavi បានរងរបួសជង្គង់ដោយខ្លួនឯង មានសភាពធ្ងន់ធ្ងរផងដែរ ក្នុងប្រកួតជួយក្រុមជម្រើសជាតិ គោជល់អេស្ប៉ាញ លេងឈ្នះហ្ស៊កហ្ស៊ី ៣-១ ថ្ងៃបិទបញ្ចប់ជម្រុះពានរង្វាន់អឺរ៉ុប Euro 2024 នាយប់មិញនេះ។

បញ្ហារបួសមានស្ថានភាពខ្លាំងក្លានេះដែរ អាចបង្ខំឱ្យកីឡាករវ័យ ១៩ឆ្នាំរបស់ក្លិប FC Barcelona រូបនេះ អវត្តមានរយៈពេលយូរថែមទៀតផង។

Gavi បានរងរបួសខ្លួនឯងតែម្តង ពេលគ្រប់គ្រង និងបណ្តើរបាល់ នៅមុនពេលបង្ខំចិត្តប្តូរចេញពីកីឡដ្ឋានរបស់ក្លិប Real Valladolid ទាំងទឹកភ្នែក ខណៈរូបគេជាកីឡាករសំខាន់ក្នុងក្លិប និងជម្រើសជាតិផងដែរ ជាមួយនឹងការចូលលេង បាន ២៧ប្រកួតជាមួយអេស្ប៉ាញ និង ១១១លើកផងដែរឲ្យ Barca។

ក្រុមដែលដឹកនាំដោយលោក La Roja បានកក់កៅអីទៅលេងពាន Euro 2024 សម្រាប់វគ្គចែកពូល ២៤ក្រុមនាឆ្នាំ ក្រោយរួចរាល់ហើយ តាមរយៈបញ្ចប់ចំណាត់ថ្នាក់លេខ១ ប្រចាំពូល A ក្នុងចំណោម ៥ក្រុម ជាមួយនឹងលទ្ធផល ៨ប្រកួតសរុប ឈ្នះ៧ និងចាញ់១ មាន ២១ពិន្ទុ តាមពីក្រោយដោយស្កុតឡេន ដែលមាន ១៧ពិន្ទុ ក៏ទទួលបានកៅអី១ ដើម្បីទៅលេងពានអឺរ៉ុបជំនាន់ទី១៧ នៅអាល្លឺម៉ង់ដែរ៕