(ភ្នំពេញ)៖ បទចម្រៀង «Call Me PaPa» របស់តារាចម្រៀង ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ជាពិសេសប៉ុន្មានថ្ងៃនេះ មានអ្នកយកបទចម្រៀងនេះទៅលេងក្នុងបណ្តាញសង្គម TikTok ច្រើន ដែលធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែផ្ទុះខ្លាំងនាពេលបច្ចុប្បន្ន។

មិនថាអ្នកលក់អនឡាញ តារាអនឡាញ និងយុវវ័យជាច្រើន ដែលនិយមគាំទ្រវិស័យចម្រៀងខ្មែរ ម្នាក់ៗបានយកបទចម្រៀងដ៏ល្បីរបស់ ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា «Call Me PaPay» ទៅកាត់ត និងបង្ហោះពេញបណ្តាញសង្គមហ្វេសប៊ុក និង Tiktok ដើម្បីច្រៀង និងរាំលេងកម្សាន្ត។ បន្ទាប់ពីឃើញសកម្មភាពដ៏ផុសផុលនេះ ធ្វើឱ្យម្ចាស់បទចម្រៀងនេះ មានអារម្មណ៍រំភើបក្រែលែង។

ទន្ទឹមនឹងការកាត់តបទចម្រៀងដែលមានចំណងជើងថា «Call Me PaPa» ឱ្យល្បីល្បាញពេញក្នុងបណ្តាញសង្គម តារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា «ត្រឡប់មកជាថ្មីម្ដងទៀត ជាមួយបទ Call Me PaPa ដែលធ្វើឡើងដើម្បីតម្រូវតាមការគាំទ្ររបស់ពុកម៉ែបងប្អូន ពិសេសបងប្អូនក្នុងស្រទាប់យុវវ័យ ដែលចូលចិត្ត និយមនូវប្រភេទបទបែប Remix នេះ បងប្អូនច្បាស់ជាស្គាល់ច្បាស់នូវស្នាដៃនិពន្ធរបស់ប្អូនប្រុសសង្ហា ខ្ញុំក៏ពេញចិត្តនូវចង្វាក់ភ្លេងមួយបទនេះដែរ សង្ឈឹមថា ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ចូលចិត្ត និងស្រលាញ់គាំទ្រដូចគ្នា»

គួរបញ្ជាក់ថា បទចម្រៀង «Call Me PaPa» គឺបានចេញនៅក្នុងផលិតកម្ម Galaxy Navatra រយៈពេល៦ថ្ងៃហើយ ដោយបទចម្រៀងនេះនិពន្ធបទភ្លេងដោយ និងទំនុកច្រៀងដោយ Songha។

បើចង់ដឹងច្បាស់ថាបទចម្រៀង «Call Me Papa» របស់លោក ខេមរៈ សិរីមន្ត ពីរោះយ៉ាងណា តោះទៅទស្សនា និស្តាប់កម្សាន្តទាំងអស់គ្នា៖

https://youtu.be/zSCZ7WLi0Ts?si=znRaZ9K2aCQ8rM4F