(ញូវយ៉ក)៖ កីឡាករវាយកូនហ្គោល Tiger Woods នឹងវិលចូលទីលានវិញនាចុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពេលអវត្តមានអស់ ៧ខែ ដោយសារតែជួបបញ្ហារបួសកជើងនាអំឡុងខែមេសាមក។

នៅចាំបានថា បុរសសញ្ជាតិអាមេរិក វ័យ ៤៧ឆ្នាំរូបនេះបានដកខ្លួនពីការប្រកួតពាន Hero World Challenge នៅទីក្រុង Bahamas ត្រឹមជុំទី៣ ក្រោយពេលរងរបួសកជើងនៅអំឡុងប្រកួត ដើម្បីយកពេលវះកាត់ទៀតផង។

តែយ៉ាងណា អតីតជើងឯកពានកម្រិត Masters ៥សម័យកាល បានក្លាយជាកីឡាករអាជីពទី២០ ដែលត្រូវបានគេអញ្ជើញចូលរួមកម្មវិធី Hero World Challenge 2023 ក្នុងកម្រិត PGA Tour ដែលនឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែវិច្ឆិកាតទៅ។

ក្នុងកម្មវិធី PGA Tour នេះដែរ Tiger Woods រកបានជ័យជម្នះចំនួន ៨២លើក តាមទាន់កំណត់ត្រារបស់លោក Sam Snead រួចហើយ៕