(ប៊ែកឡាំង)៖ ក្រុមឥន្រ្ទីស្លាបដែកអាល្លឹម៉ង់ បានរងបរាជ័យក្នុងផ្ទះរបស់ខ្លួន ក្រោមថ្វីជើងតួកគី ដោយលទ្ធផលបច្ចេកទេស ៣-២ នាយប់មិញនេះ ពីក្នុងជំនួបមិត្តភាពអន្តរជាតិ។

នេះជាការបរាជ័យក្នុងផ្ទះលើកដំបូងរបស់ពួកគេផងដែរ ស្ថិតក្រោមការដឹកនាំរបស់លោក Julian Nagelsmann ដែលត្រូវបានតែងតាំងដឹកនាំជម្រើសជាតិអាល្លឺម៉ង់កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ជំនួសកៅអីលោក Hansi Flick ក្រោយពេលទទួលបានលទ្ធផលមិនល្អកន្លងមក។

Kai Havertz ខ្សែប្រយុទ្ធជ្រើសរើសចេញពីក្លិបកាំភ្លើងធំ Arsenal បានស៊ុតគ្រាប់នាំមុខឱ្យអាល្លឺម៉ង់ ត្រឹមចាប់ផ្តើមលេង បាន ៥នាទី នៅមុនពេល Ferdi Kadioglu និង Kenan Yildiz ជាអ្នកបង្កើតឱកាសជួយតួកគីនាំមុខ ២-១ វិញ ដ្បិត Niclas Fullkrug រកគ្រាប់តាមស្មើឱ្យម្ចាស់ផ្ទះ នៅមុនពេល Yusuf Sari ជាអ្នកស៊ុតគ្រាប់ជ័យជម្នះឱ្យក្រុមភ្ញៀវតាមរយៈបាល់ពិន័យ ១១ម៉ែត្រ។

អាល្លឺម៉ង់ ដែលជាប្រទេសម្ចាស់ផ្ទះ Euro 2024 ជំនាន់ទី១៧ នឹងបន្តប៉ះអូស្រ្តាលីទៀតក្នុងមិត្តភាពអន្តរជាតិនារាត្រីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣៕