(ភ្នំពេញ)៖ ដោយមានសេចក្ដីរីករាយ និងមោទនភាពជាខ្លាំងដែលភោគជនីយដ្ឋានជប៉ុន ឃីយ៉ូ អូម៉ាកាសេ (KYŌ Omakase) បានប្រារព្ធពិធីគម្រប់ខួប ៣ ឆ្នាំចាប់តាំងពីថ្ងៃការបើកដំណើរការជាសាធារណៈដំបូងក្នុងខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។

ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ឃីយ៉ូ អូម៉ាកាសេ ដែលជាភោជនីយដ្ឋានជប៉ុនបែប អូម៉ាកាសេដ៍ប្រណិត មានកិត្តិយសយ៉ាងក្រៃលែងដែលបានបម្រើជូននូវម្ហូបរបស់ខ្លួនទៅកាន់ភ្ញៀវកិត្តិយសជាច្រើន រួមទាំង ឯកអគ្គរាជទូត ឥស្សរជនល្បីៗ និងអតិថិជនជាច្រើននាក់នាពេលកន្លងមក។

ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏ពិសេសនេះ ឃីយ៉ូ អូម៉ាកាសេ បានសម្រឹតសម្រាំងយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតទៅលើ ម៉ឺនុយ ថ្មី ដែលផ្តោតសំខាន់លើ ភាពស្រស់ស្អាត អស្ចារ្យ និងរសជាតិដែលមិនអាចប្រៀបផ្ទឹមបានជូនទៅកាន់អតិថិជនរបស់ខ្លួន។

នៅក្នុងម៉ឺនុយ ថ្មី ពិសេសនេះ ត្រូវបានបំផុសគំនិតចេញទ្បើងពីការ ប្រមូលផ្ដុំគ្រឿងផ្សំល្អ កម្រៗ ប្លែក មកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក ដូចជា ពងត្រី Caviar ដែលមកពីប្រទេសបារាំង ផ្សិតត្រាហ្វល មកពីប្រទេសអ៊ីតាលី ប៉ាតាណេហ្គ្រាហាំមកពីប្រទេសអេស្ប៉ាញ អំបិលមកពីប្រទេសអង់គ្លេស និងគ្រឿងសមុទ្រស្រស់ៗជាច្រើនមកពីប្រទេសជប៉ុនផ្ទាល់ ។

ដោយ ឃីយ៉ូ អូម៉ាកាសេ បានមើលឃើញនៃការរីកចម្រើនដ៍ខ្លាំងខ្លា ពីទីតាំងបច្ចុប្បន្នរួមជាមួយនឹងការគាំទ្រឥតឈប់ឈរពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ធាន ។ នាពេលអនាគតនេះ ឃីយ៉ូ អូម៉ាកាសេ មានគោលបំណងក្នុងការនាំយកបទពិសោធន៍ម្ហូបជប៉ុនអូម៉ាកាសេរបស់ខ្លួន ទៅកាន់ប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក អោយបានសាកល្បងនូវមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាមួយនិងសេវាកម្មដែលមិនអាចបំភ្លេចបាន ទៅកាន់អតិថិជនគ្រប់គ្នា។

ឃីយ៉ូ អូម៉ាកាសេ សន្យានឹងបន្តខិតខំក្នុងការនាំយកនូវបទពិសោធន៏ប្លែកៗ ជាមួួយភាព ច្នៃប្រឌិតខ្ពស់ជាបន្តបន្ទាប់នៅក្នុងម៉ឺនុយ រួមទាំងគ្រឿងផ្សំកម្រ ល្អ ជាច្រើន ជូនទៅកាន់អតិថិជន។

ជាងនេះទៅទៀត ដើម្បីអបអរឱកាសដ៏ពិសេសនេះ ឃីយ៉ូ អូម៉ាកាសេ មានការផ្តល់ជូននូវកម្មវិធីដ៏ពិសេស និងមិនធ្លាប់មានពីមុនមក។ រាល់ការអញ្ជើញ ៣ឈុត អតិថិជននិងទទួលបាន១ ឈុតភ្លាមៗឥតគិតថ្លៃ ការផ្តល់ជូនដែលមិនធ្លាប់មានពីមុនមក នេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងបន្ថែមរបស់ ឃីយ៉ូ អូម៉ាកាសេ ក្នុងការបម្រើនិងផ្តល់ជនូវបទពិសោធន៍ម្ហូបដ៏អស្ចារ្យជូនទៅកាន់អតិថិជនគ្រប់គ្នា។

សម្រាប់ការសាកសួរប្រព័ន្ធផ្សព្វផ្សាយ រូបភាពដែលមានគុណភាពបង្ហាញខ្ពស់ ឬព័ត៌មានបន្ថែម សូមទាក់ទង KYŌ Omakase – Facebook Page តាមរយៈ 089 699 090 | 096 222 9090 ឬ No. 34 Street 174, Khan Daun Penh, Phnom Penh, Cambodia ។

សូមជម្រាបថា ឃីយ៉ូ អូម៉ាកាសេ គឺជាភោគជនីដ្ធានជប៉ុនដ៏ប្រណិត បែបអូម៉ាកាសេនិងល្បីល្បាញមួយក្នុងរាជធានីភ្នំពេញ ដែលបានបំម្រើជូននូវសេវាកម្មនិងមុខម្ហូបរបស់ខ្លួនចាប់តាំងពី ខែវិច្ឆិកា ឆ្នាំ 2020 មក។ ឃីយ៉ូ អូម៉ាកាសេ បម្រើជូនអតិថិជនគ្រប់គ្នានូវបទពិសោធន៏នៃទទួលទានម្ហូបអាហារបែបប្រពៃណីជប៉ុនយ៉ាងសំបូរបែបជាមួយភាពច្នៃប្រណិត ស្រស់ស្អាតនិងរស់ជាតិដ៏ឆ្ងាញ់មិនអាចបំភ្លេចបាន ពីសំណាក់មេចុងភៅជនជាតិជប៉ុនដ៏ពិនប្រសព្វ ដែលមានបទពិសោធន៏ជាង ៣០ ឆ្នាំនិងបានធ្លាប់បំរើការនូវភោគជនីដ្ធានល្បីៗជាច្រើននៅលើពិភពលោក៕