(ក្រុងប៊ូតុន)៖ កីឡាករស្នូកឃើ លំដាប់លេខ២ ពិភពលោក Jude Trump បានកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រពាន Champion of Champions 2023 ជាបន្តទៀត បន្ទាប់ពីទម្លាក់គូប្រជែង Barry Hawkins ក្នុងលទ្ធផល ៦ទល់នឹង៣ នាយប់មិញនេះ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីលាន ស្ថិតក្នុងសាកលវិទ្យាល័យ Bolton នាទីក្រុង Bolton ប្រទេសអង់គ្លេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ជើងខ្លាំងអង់គ្លេស វ័យ ៣៤ឆ្នាំរូបនេះ បានបើកការនាំមុខ ៥ frames ដោយបានចាញ់គូប្រកួតត្រឹមតែ ៣ frames ប៉ុណ្ណោះ ក្នុងចំណោមប្រកួត ៩ហ្រ្វេមសរុប។

គេហទំព័រកីឡា BBC បានចេញផ្សាយថា នេះគឹជាលើកទី៥ សម្រាប់ Jude Trump ដែលបានឈានដល់ផ្តាច់ព្រ័ត្រ Champion of Champions ក្រោយពេលធ្វើបានកាលឆ្នាំ២០១៤ ២០១៩ ២០២១ និងចុងក្រោយក្នុងឆ្នាំ២០២២ ដោយអាចជួបគូប្រជែង Mark Allen ឬក៏ John Higgins នារាត្រីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកាស្អែកនេះ។

Trump បានកំពុងព្យាយាមឈ្នះពានលើកទី៤ ប្រចាំឆ្នាំ២០២៣ ក្រោយពេលជោគជ័យពាន ៣រួចមកហើយ នៅពេលពាន Champion of Champions មានរង្វាន់ជាទឹកប្រាក់ប្រមាណ ៤៤០០០០ផោនផងដែរ៕