(ស្វាយរៀង)៖ ការប្រកួតបាល់ទាត់ពានរង្វាន់កម្រិតយុវជនអាយុក្រោម ១៨ឆ្នាំ ប្រចាំខេត្តស្វាយរៀង រដូវកាលទី១ ជិតឈានដល់ទីបញ្ចប់ហើយ ដោយមានព្រះខ័នរាជស្វាយរៀង ត្រូវតតាំងនឹងក្រុម សសយក ស្រុកកំពង់រោទិ៍ សម្រាប់ ១ប្រកួតបើកឆាកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្អែកនេះ។

ការប្រកួតដែលនឹងធ្វើឡើងនាម៉ោង ៣៖៣០នាទីរសៀលថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តស្វាយរៀងតែម្តង ជាមួយនឹងការចូលរួមទស្សនាផ្ទាល់បានដោយសេរីថែមទៀតផង៕