(ម៉ាទ្រីដ)៖ ខ្សែបម្រើ Eduardo Camavinga របស់ក្លិប Real Madrid បានរងរបួសសរសៃចងជង្គង់ខាងស្តាំធ្ងន់ធ្ងរ នៅអំឡុងពេលធ្វើការហ្វឹកហាត់ ដើម្បីបំពេញតួនាទីលេងឱ្យក្រុមជម្រើសជាតិបារាំង ដែលត្រូវលេងវគ្គជម្រុះ Euro 2024 ខណៈមិនទាន់មានការកំណត់អំពីពេលវេលានៃការវិលត្រឡប់មកវិញនោះទេ ដ្បិតបញ្ហារបួសនេះអាចមានរយៈពេល ២ខែក្នុងការព្យាបាល។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍មកពីក្លិប ដែលលេងនៅលីគ LaLiga បានឱ្យដឹងថា Camavinga ដែលបានលេងគ្រប់ការប្រកួតក្នុងលីគ គិតមកទល់ពេលនេះក្នុងរដូវកាលនេះ បានដាច់រហែកសរសៃចងជង្គង់ខាងក្រោយនៃជើងខាងស្តាំ ដែលបញ្ហារបួសនេះបានកើតឡើងក្នុងអំឡុងពេលធ្វើការហ្វឹកហាត់ កាលពីថ្ងៃពុធ បន្ទាប់ពីបានប៉ះទង្គិចគ្នាជាមួយមិត្តរូមក្រុមខ្សែប្រយុទ្ធ Ousmane Dembele។

ជម្រើជាតិបារាំង និងលេង ២ប្រកួតចុងក្រោយបង្គ្រប់កិច្ចទល់នឹងក្រុមហ្ស៊ីប្រាតា (Gibraltar) និងក្រុមក្រិក ខណៈពួកគេបានមានលក្ខខណ្ឌគ្រប់គ្រាន់រួចហើយ ក្នុងការឆ្ពោះទៅប្រជែងពាន Euro 2024 នៅ អាល្លឺម៉ង់ខ

សូមជម្រាបថា Real Madrid កំពុងស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងលីគអេស្ប៉ាញ La Liga រដូវកាលនេះ ហើយការប្រកួតបន្ទាប់របស់ពួកគេ គឺនឹងត្រូវប៉ះ Cadiz នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ ខណៈដែលខ្សែបម្រើ Camavinga បានក្លាយជាកីឡាករទី៤ របស់ក្លិបអធិរាជសដែលត្រូវអវត្តមានដោយសារបញ្ហារបួសជង្គង់។

ក្នុងការបង្ហាញខ្លួនឱ្យជម្រើសជាតិបារាំង Camavinga ជាកីឡាករម្នាក់បានចាប់ផ្តើមលើកដំបូងក្នុងអំឡុងពេលមានវ័យ ១៧ឆ្នាំ និង ៩ខែ កាលឆ្នាំ២០២០ ដែលមានអាយុក្មេងជាងគេនៃរយៈពេល ១០៦ឆ្នាំ កាលពីនៅវគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League យកឈ្នះក្រុមក្រូអាត ដោយគិតមកដល់ពេលនេះរូបគេរកបាន ១គ្រាប់ចំណោម ១៣ប្រកូត៕