(ភ្នំពេញ)៖ ជាមួយនឹងយុទ្ធនាការ CAMBODIA BEER, បង្កើនភាពស្និទ្ធស្នាល CAMBODIA BEER នឹងនាំមកជូននូវវេទិកាតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស «Bond for More Tour Concert» ដែលជាការសហការជាមួយផលិតកម្ម សាន់ដេ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងទស្សនិកជន ដែលចូលរួមផ្ទាល់ទាំងអស់ជាមួយ នឹងព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាន និងរសជាតិដ៏ស្រស់ស្រទន់របស់ CAMBODIA BEER ទូទាំង២៤ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា។ 

ជាក់ស្ដែង នៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា​នេះ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីប្រចាំប្រទេស «Bond for More Tour Concert» នឹងទៅជួបបងប្អូននៅខេត្តកំពង់ស្ពឺ មុខសាលាខេត្តចាស់ លើដងផ្លូវវិមានឯករាជ្យ ចាប់ពីម៉ោង ៨យប់តទៅ។

«Bond for More Tour Concert» ទាំងពីរថ្ងៃនេះ នឹងមានការចាប់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន ២គ្រឿង ពីសន្លឹកឆ្នោតផ្សងសំណាង។ ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ បងប្អូនគ្រាន់តែទិញផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តីបងប្អូន នឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ ក្នុងលក្ឌខណ្ឌបងប្អូនត្រូវតែមានវត្តមាន ក្នុងព្រឹត្តិការណ៍ពេលដែលពិធីករហៅឈ្មោះ និងលេខសន្លឹកឆ្នោត។

កុំភ្លេចចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរីចំនួន២ថ្ងៃ ជាប់ៗគ្នា ហើយទទួលយកឱកាសដើម្បីក្លាយជាម្ចាស់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីភ្លាមៗ និងឈ្នះរង្វាន់ជាច្រើនផ្សេងទៀត ពីការប្រគំតន្ត្រីដោយផ្ទាល់។
បងប្អូនក៏អាចតាមដានទស្សនាការផ្សាយផ្ទាល់ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMBODIA BEER៖ https://www.facebook.com/cambodiabeer។ 
CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់កាន់តែអស្ចារ្យ!៕