(ភ្នំពេញ)៖ សាជីវកម្មរីនណៃជប៉ុន (Rinnai Corporation) និងក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា ខូអិលធីឌី Camcona Trading (Cambodia) Co., Ltd ជាក្រុមហ៊ុនដែលទទួលសិទ្ធិនំាចូល និងចែកចាយនូវផលិតផលម៉ាករីនណៃពីសាជីវកម្មរីនណៃ បានរៀបចំកម្មវិធីសម្ពោធម៉ាស៊ីនកម្តៅទឹក ចង្រ្កាន និងម៉ាស៊ីនបឺតផ្សែងជំនាន់ថ្មីនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសុក្រទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

លោក Yoshi Tanaka នាយកគ្រប់គ្រងនៃសាជីវកម្មរីនណៃជប៉ុន បានមានប្រសាសន៍ថា «សាជីវកម្មរីនណៃបានបង្កើតឡើង នៅប្រទេសជប៉ុនក្នុងឆ្នាំ១៩២០ និងបានប្រារព្ធខួប១០០ឆ្នាំ កាលពីឆ្នាំ២០២០កន្លងទៅនេះ។ រីនណៃ គឺជាសាជីវកម្មផលិតឧបករណ៍បរិក្ខាកំដៅដ៏ធំឈានមុខមួយ នៅលើពិភពលោក មានដូចជាម៉ាស៊ីនកម្តៅទឹក ចង្រ្កាន ម៉ាស៊ីនបឺតផ្សែងជាដើម។ បច្ចុប្បន្នសាជីវកម្មរីនណៃ មានក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុង១៧ប្រទេស នៅតំបន់អាស៊ានមានប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងមាននៅប្រទេសកូរ៉េ ចិន តៃវ៉ាន់ សហរដ្ឋអាមេរិក កាណាដា ប្រស៊ីល អូស្រ្តាលី ញូវស្សេឡែន អ៊ីតាលី។ល។ ផលិតផលរីនណៃមានលក់នៅក្នុងប្រទេសជាង៨០។ ដោយឡែកប្រទេសកម្ពុជា គឺជាទីផ្សារមួយ កំពុងរីកចម្រើនដែលសាជីវកម្មរីនណៃ រំពឹងទុក និងគួរឲ្យចាប់អារម្មណ៍»។

អ្នកស្រី គឹមស្រ៊ុន អេលីដា អគ្គនាយិការក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា បានមានប្រសាសន៍ថា «ក្រុមហ៊ុនខេមខូណា បានចែកចាយផលិតផលម៉ាករីនណៃ (Rinnai) នៅក្នុងប្រទេសកម្ពុជារយ:ពេលជាង១០ឆ្នាំ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ រីនណៃ (Rinnai) មានការរីកចម្រើនក្លាយជាម៉ាកយីហោ ដែលអតិថិជនមានទំនុកចិត្តខ្ពស់ និងទទួលបានកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័ស ដោយសារផលិតផលមានគុណភាពខ្ពស់ ប្រកបដោយភាពច្នៃប្រឌិត ប្រើធន់ និងសេវាកម្មអតិថិជនប្រសើរ»។

ដើម្បីបំពេញតាមតម្រូវការ និងសម្រួលដល់ការរស់នៅ ប្រចាំថ្ងៃរបស់អតិថិជន និងអ្នកប្រើប្រាស់ ក្រុមហ៊ុនបាននាំយកនូវម៉ាស៊ីនទឹកក្តៅ ចង្រ្កានហ្គាស និងម៉ាស៊ីនបឺតផ្សែងម៉ាករីនណៃជំនាន់ថ្មី ដែលមានបច្ចេកវិទ្យា និងការរចនាចុងក្រោយ មកកាន់ទីផ្សារប្រទេសកម្ពុជា។ ផលិតផលទាំងនេះ គឺពោរពេញទៅដោយលក្ខណៈពិសេស ដែលនឹងជួយការពារបរិស្ថាន សន្សំសំចៃថាមពល និងមានសុវត្ថិភាព៕

http://image.freshnewsasia.com/2021/id-025/fn-2023-11-18-10-51-50-0.JPG