(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំង វើក សហការជាមួយស្ថានីយទូរទស្សន៍ថោន នឹងនាំយកព្រឹត្តិការណ៍ធំៗចំនួន២ រួមមាន ព្រឹតិ្តការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស «WURKZ TOUR CONCERT» នៅថ្ងៃទី១៨ ចាប់ពីម៉ោង ៨យប់តទៅ និងព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ «WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស» នៅថ្ងៃទី១៩ ចាប់ពីម៉ោង ៧យប់តទៅ នៅដីឡូត៍ជាប់ក្លោងទ្វារវត្តស្ងួនពេជ្រ (កំបូល)។ 

កម្មវិធីធំៗទាំងពីរ នឹងមានការចាប់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន ២គ្រឿង ពីសន្លឹកឆ្នោតផ្សងសំណាង។ ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ បងប្អូនគ្រាន់តែទិញផលិតផលក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោត ក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ ក្នុងលក្ឌខណ្ឌបងប្អូនត្រូវតែមានវត្តមាន ក្នុងព្រឹត្តិការណ៍ពេលដែលពិធីករហៅឈ្មោះ និងលេខសន្លឹកឆ្នោត។

ភេសជ្ជៈប៉ូវកម្លាំង «វើក» សូមអបអរសាទរដល់អតិថិជនសំណាង ២រូប ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ២គ្រឿង តាមរយៈការចាប់សន្លឹកឆ្នោតផ្សងសំណាង ក្នុងព្រឹត្តិការណ៍ទាំងពីរនៅខេត្តកំពត កាលពីសប្តាហ៍មុន ដែលអតិថិសំណាងរួមមានឈ្មោះ ផាត់ ម៉ាន់ថង រស់នៅ ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងឈ្មោះ នាក់ វុធ រស់នៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ 

រហូតមកដល់ថ្ងៃនេះ ភេសជ្ជៈប៉ូវកម្លាំង វើក បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន ៤៣៨នាក់ និងអតិថិជនកំពូលសំណាង ដែលបានឈ្នះរង្វាន់រថយន្តទំនើបថ្មីបកកេស Mitsubishi Xpander ចំនួន ១នាក់។

ចូលរួមទស្សនាផ្ទាល់ដោយសេរី នៅដីឡូត៍ជាប់ក្លោងទ្វារវត្តស្ងួនពេជ្រ (កំបូល) នៅថ្ងៃទី១៨ និង១៩ ចុងសប្តាហ៍​នេះ ឬមើលការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុកផ្លូវការ ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia