(ភ្នំពេញ)៖ CAMBODIA BEER នឹងនាំយកមហាព្រឹត្តិការណ៍ប្រគំតន្ត្រីប្រចាំប្រទេស «Bond for More Tour Concert» ដែលជាការសហការជាមួយផលិតកម្ម ហង្សមាស ក្នុងការនាំយកផ្ទាំងទស្សនីយភាពការប្រគំតន្ត្រីដ៏អស្ចារ្យ ពីសំណាក់តារាចម្រៀងល្បីៗ ជូនទៅដល់បងប្អូននៅ ផ្សារភូពុយ ខេត្តបាត់ដំបង ចាប់ពីម៉ោង ៨យប់តទៅ នានៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកានេះ។

ព្រឹត្តិការណ៍ប្រគំតន្ត្រីប្រចាំប្រទេស «Bond for More Tour Concert» ទាំងពីរថ្ងៃនេះ នឹងមានការចាប់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ២គ្រឿង ពីសន្លឹកឆ្នោតផ្សងសំណាង។ ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ បងប្អូនគ្រាន់តែទិញផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោត ក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ ក្នុងលក្ឌខណ្ឌបងប្អូនត្រូវតែមានវត្តមាន ក្នុងព្រឹត្តិការណ៍ពេលដែលពិធីករហៅឈ្មោះ និងលេខសន្លឹកឆ្នោត។

កាលពីសប្តាហ៍មុន CAMBODIA BEER បានរកឃើញអតិថិជនសំណាង ២រូប ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី​ ២គ្រឿង តាមរយៈការចាប់សន្លឹកឆ្នោតផ្សងសំណាងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT ដែលប្រព្រឹត្តឡើងនៅខេត្តកំពង់ឆ្នាំង។ អតិថិជនសំណាងទាំងពីររួមមាន ម៉ៅ សុភ័ក្រ្ត រស់នៅ ភូមិឃ្លាំងប្រាក់ ឃុំផ្អេ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និង ឡុង ពិសា រស់នៅ ភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ 

សម្រាប់បងប្អូនរស់នៅខេត្តបាត់ដំបង សូមចូលរួមកំសាន្តសប្បាយជាមួយ CAMBODIA BEER «Bond for More Tour Concert» ទាំងពីរថ្ងៃជាប់ៗគ្នាដោយសេរី និងទទួលយកឱកាសដើម្បីក្លាយជាម្ចាស់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី​ ភ្លាមៗ និងឈ្នះរង្វាន់ជាច្រើនផ្សេងទៀត ពីការប្រគំតន្ត្រីដោយផ្ទាល់។ 

បងប្អូនក៏អាចតាមដានទស្សនា ការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMBODIA BEER៖ https://www.facebook.com/cambodiabeer។ 
CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់កាន់តែអស្ចារ្យ!៕