(ភ្នំពេញ)៖ ក្រុមហ៊ុន DV Group នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសម្ពោធបុកគ្រឹះសាងសង់មជ្ឈមណ្ឌលកម្សាន្ត DV A380 ដែលមានទីតាំងស្ថិត នៅតាមបណ្តោយផ្លូវមុនីវង្ស ជុំវិញហុំព័ទ្ធទៅដោយតំបន់ពាណិជ្ជកម្មស្នូល និងលំនៅដ្ឋានបែបទំនើប ទាន់សម័យ ដែលជាទីតាំងល្អបំផុត។

លោក Deng BoWen នាយកគ្រប់គ្រងមជ្ឈមណ្ឌលកម្សាន្ត DV A360 គម្រោងនេះមានផ្ទៃដី ៣ពាន់ម៉ែត្រការ៉េ ផ្ទៃដីសាងសង់សរុប ១៧,០០០ម៉ែត្រការ៉េ និងកម្ពស់៣៨ម៉ែត្រ។ ជាជាប្រភេទមជ្ឈមណ្ឌលកម្សាន្ត លំហែកាយបែបទាន់សម័យ រួមមានក្លឹបកម្សាន្ត ខារ៉ាអូខេ SPA ភោជនីយដ្ឋាន និងក្លឹប VIP។ នេះជាការបោះទុនទំហំធំ ដើម្បីបង្កើតនូវមជ្ឈមណ្ឌលកម្សាន្តបែបចម្រុះទី១ នៅកម្ពុជា។

នាយកគ្រប់គ្រងមជ្ឈមណ្ឌលកម្សាន្ត DV A360 រូបនេះ បានបន្តថា ក្នុងនោះក្លឹបកម្សាន្ត A380 កម្ពស់អគារតាមប្លង់មេ គឺ១២ម៉ែត្រ មានទំហំធំលូលាយរំលេចទៅដោយប្រព័ន្ធភ្លើងរចនាដ៏ស្រស់ស្អាតពេញលំហរផ្គួបផ្សំនឹងរូបភាពចេញពីពន្លឺរំលេចចេញនូវទេសភាពនាពេលអនាគត។ បានច្នៃប្រឌិតតុ DJ នៅចំកណ្តាលក្លឹបវិល៣៦០ដឺក្រេ នៅលំហរដែលមានដំបូងគេបង្អស់នឹងបង្កើតបាន ភាពកាន់តែស្និលស្នាលរវាងអតិថិជន និង DJ។

បន្ថែមពីនេះបន្ទប់ខារ៉ាអូខេ A380 មានបន្ទប់ធំទូលាយចំនួន២២ ដែលមានការរចនាម៉ូតពិសេសខុសៗគ្នា ដោយបានធ្វើការបូកបញ្ចូលការឌីស្សាញបែបស្រមើស្រមៃ ស៊ីវីល័យបែបបច្ចេកវិទ្យាឈានមុនគេ។ ប្រធានបទនីមួយៗត្រូវបានរៀបចំដោយក្រុមបច្ចេកទេសឌីស្សាញលំហ ដោយផ្ទាល់ញ៉ាំងឱ្យកម្មវិធីមានភាពសប្បាយ ទទួលបានអារម្មណ៍ឈាមដល់លំដាប់កំពូល។ បន្ទប់នីមួយៗមានបំពាក់ឧបករណ៍បំពងសំលេង និងប្រព័ន្ធភ្លើង២៦ក្រុមខ្នាតអន្តរជាតិ ដែលអាចបំពេញការសម្សាន្តអតិថិជន បានគ្រប់បែបយ៉ាងទទួលបាននូវអារម្មណ៍ពិតៗសម្រាប់កម្មវិធីជប់លៀង ក្នុងបន្ទប់ខារ៉ាអូខេរបស់លោកអ្នក។ មានផ្តល់ជូនមេការបំរើសេវាមួយទល់មួយ សេវាកម្មជប់លៀងតាមតម្រូវការអតិថិជន ព្រមជាមួយគ្នានេះអតិថិជនអាចកម្មង់ DJ ផ្ទាល់ខ្លួនបាន ក្នុងការផ្តល់ជូនសេវាកម្មល្អឥតខ្ចោះ។

លោក Deng BoWen បានថ្លែងថា មានបន្ទប់ ឯកជនស៊ីវិល័យពោរពេញដោយផាសុខភាព បន្ទប់SPAមានចំនួន៦០បន្ទប់ មានបែងចែកជាម៉ាស្សា និងស្ប៉ាបែបចិន និងបែបថៃ មានគ្រប់សេវាកម្ម។ ក្នុងសាលបន្ទប់ យើងមានកន្លែងសំដែងដាច់ដោយឡែក បំពាក់ដោយកៅអីសាឡុងចំនួន៧០ អតិថិជនអាចបន្ធូរអារម្មណ៍តាមរយះការទស្សនាការសំដែងច្រៀងរាំផងដែរ។

មានបម្រើអាហារបុហ្វេ២៤ម៉ោង មានម្ហូប១០០ជាងមុខ ដែលមានឱជារសឈ្ងុយឆ្ងាញ់។ ស្របពេលនោះដែរ ក៏មានបម្រើសេវាភោជនីយដ្ឋានដល់មន្រ្តីរាជការខ្មែរ ដោយចំនាយទឹកប្រាក់ត្រឹម៦ដុល្លារ ក្នុងមួយថ្ងៃ នឹងអាចបរិភោគអាហារពេលព្រឹក ថ្ងៃ ល្ងាច និងអំហារសម្រន់ពេលយប់បានដោយងាយស្រួល។ ក្លិបនេះបង្កើតឡើងសម្រាប់ម្ចាស់ភាគហ៊ុនភ្ញៀវ VIP លំដាប់ ធ្វើការលំហែកម្សាន្តបែប ឯកជន។ មានដូចជាអាងហែលទឹក បន្ទប់ស្នាក់នៅ ម៉ាស្សា ស្ប៉ា ភោជនីយ៍ដ្ឋាន និង sky bar។ ជាកន្លែងពិភាក្សាមុខជំនួញ និងកម្សាន្តលក្ខណះគ្រួសារ។

លោក Deng BoWen បានឱ្យដឹងថា គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់៨ខែ ពោលក្នុងការសាងសង់នៅខែកក្កដាឆ្នាំបន្ទាប់នឹងធ្វើការបើកសម្ពោធប្រើប្រាស់ជាផ្លូវការ។

ក្រុមហ៊ុម DV Group នៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយលោក WAN KYAR HWA ដែលជាពាណិជ្ជករឆ្នើមមកពីប្រទេសមីយ៉ាន់ម៉ា ឆ្លងកាត់ការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ DV Group បានចូលរួមក្នុងវិស័យមុខជំនួញជាច្រើននៅក្នុងប្រទេសកម្ពុជា រួមមានកាស៊ីណូ សណ្ឋាគារ ក្លិបកម្សាន្ត អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ធនាគារពាណិជ្ជ ប្រព័ន្ធទូទាត់ឌីជីថល និងឧស្សាហកម្មផ្សេងៗទៀត។

គម្រោងវិនិយោគ DV Group រួមមាន៖ នៅឆ្នាំ២០១៨ ការវិនិយោគលើការសាងសង់ មជ្ឈមណ្ឌលទីក្រុងកម្សាន្តកាស៊ីណូ DV នៅខេត្តព្រះសីហនុ , ឆ្នាំ២០២៨ ការវិនិយោគលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ, ឆ្នាំ២០២១ ការវិនិយោគលើការសាងសង់សណ្ឋាគារអន្តរជាតិ Qixinghai នៅខេត្តព្រះសីហនុ, ឆ្នាំ២០២១ ការវិនិយោគលើការសាងសង់ A380 KTV នៅខេត្តព្រះសីហនុ, ឆ្នាំ២០២៣ ការវិនិយោគលើការបង្កើតក្រុមហ៊ុនទូទាត់ឌីជីថល DV PAY
និងឆ្នាំ២០២៣ ការវិនិយោគ និងការបង្កើតធនាគារពាណិជ្ជ DV COMMERCIAL។

ខណៈពេលដែលកំពុងអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ប្រធាន Wang ក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសុខុមាលភាពសង្គម ក្នុងនាមជាប្រធានកិត្តិយសនៃសមាគមសប្បុរសធម៌ចិនកម្ពុជា។ ចន្លោះឆ្នាំ២០២០ និង ២០២៣ លោកប្រធាន Wang និងសមាគមបានប្តេជ្ញាចិត្តចុះជួយការងារសង្គមដូចជា ជួយអ្នកជំងឺឈឺស្កាត់ គ្រោះថ្នាក់ចរាចរណ៍ ស្វែងរកអ្នកបាត់ខ្លួន ជួយដល់អ្នកគ្មានការងារធ្វើ ការបរិច្ចាគឈាម និងសម្ភារៈជាដើម។

លោកបានបង្កើតមជ្ឈមណ្ឌលពិគ្រោះយោបល់ និងមណ្ឌលពិនិត្យសុខភាពដោយឥតគិតថ្លៃនៅខេត្តព្រះសីហនុ។ រាល់លើកពេលចូលឆ្នាំថ្មី និងថ្ងៃបុណ្យទិវាសិទ្ធកុមារ លោកបានរៀបចំសកម្មភាពសប្បុរសធម៌ទ្រង់ទ្រាយធំ ដើម្បីបរិច្ចាគសម្ភារៈប្រើប្រាស់ដល់ជនក្រីក្រក្នុងសង្គម និងចូលរួមរំលែកទុក្ខ និងយកចិត្តទុកដាក់ដល់តំបន់ក្រីក្រ សាលារៀន និងមណ្ឌលកុមារកំព្រា៕