(ភ្នំពេញ)៖ សាលាមត្តេយ្យសិក្សា ផា រ៉ុត (Parrot Kindergarten) បានធ្វើ​សិក្ខាសាលាស្តីពី​ «វិធីសាស្ត្រជំរុញការសិក្សារបស់កុមារអូទីស្សឹមប្រកបដោយប្រសិទ្ធភាព» ដែលមានវិគ្មិនកិតិ្តយស លោកស្រីបណ្ឌិត Kozue Matsuda សាស្ត្រច្ចារ្យនៅសកលវិទ្យាល័យ Pepperdine នៅសហដ្ឋអាមេរិក និង​ជា​ប្រធានបច្ចេកទេសសិក្សា របស់​សាលា​មត្តេយ្យសិក្សា ផា រ៉ុត។

លោកស្រីបណ្ឌិតមានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការបង្រៀនកុមារអូទីស្សឹម និងកុមារមានបញ្ហាអាកប្បកិរិយា។ លោកស្រីបានចែករំលែកពីវិធិសាស្ត្រក្នុងការបង្រៀនកុមារអូទីស្សឹមតាមបច្ចេក​ទេ​ស ABA (Applied Behavior Analysis) ដែលលោកស្រីបណ្ឌិត បានចែក​រំលែក​បច្ចេក​ទេសមួយចំនួនដូចជា៖

* វិធីសាស្ត្រជុំរុញការសិក្សារបស់កុមារអូទីស្សឹម
* តួនាទីសមាជិកគ្រួសារក្នុងការជួយដល់កុមារអូទីស្សឹម
* និងវិធីសាស្រ្តមួយចំនួនក្នុងការកាត់បន្ថយអាកប្បកិរិយារបស់កុមារ។

សាលាមត្តេយ្យសិក្សា ផា រ៉ុត គឺជាសាលាដែលផ្តល់ការអប់រំដល់កុមារដែលមានតំរូវការពិសេស ឬអូទីស្សឹម កុមារ​មាន​​​​ការ​​យឺតយ៉ាវក្នុងការនិយាយ និងបញ្ញាស្មារតី ចាប់ពីអាយុ៣ ឆ្នាំឡើងទៅ ស្របតាមកម្មវិធីបង្រៀនតាមបច្ចេកទេស ABA (Applied Behavior Analysis) ស្តង់ដាររបស់សហរដ្ឋអាមេរិច រួមមាន៖
* ការរៀនដោយលេងជាក្រុម
* ពង្រឹងចលនាតូច-ធំ
* ពង្រឹងការជួយខ្លូនឯង
* ព្យាបាលការប្រើភាសា (ជំរុញការនិយាយ)
* ព្យាបាលមុខងារប្រចាំថ្ងៃ
* កាត់បន្ថយវិបាកអាកប្បកិរិយា
* ផ្តល់ប្រឹក្សាជាមួយអាណាព្យាបាល
* និងបណ្តុះបណ្តាលអាណាព្យាបាល ឬបុគ្គលិកតាមគ្រឹះស្ថាននានា។

បង្រៀនដោយអ្នកគ្រូ កែវ ប៉ូលីន ដែលអ្នកគ្រូជាកូនខ្មែរដំបូងបង្អស់ បានបញ្ចប់ការសិក្សាផ្នែកអប់រំកុមារអូទូស្សឹម (RBT) ដែលទទួលស្គាល់ពី ក្រុមប្រឹក្សាភិបាលអ្នកវិភាគអាកប្បកិរិយានៅ​សហរដ្ឋ​អាមេរិច (BACB)។ អ្នកគ្រូក៏បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានភាសាបរទេស (IFL) ផ្នែកអប់រំ និងមានបទពិសោធន៍បង្រៀនយូរឆ្នាំនៅសកលវិទ្យាល័យនៅទីក្រុងភ្នំពេញផងដែរ។

សាលាមត្តេយ្យសិក្សា ផា រ៉ុត មានអាស័យដ្ឋាននៅផ្ទះលេខ11 ផ្លូវ1982 ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរសព័្ទលេខ៖ 098 733 707 ៕