(បរទេស)៖ តារាកំប្លែង Jimmy Kimmel នឹងធ្វើជាពិធីករក្នុងព្រឹត្តិការណ៍ Oscar លើកទី៩៦ នៅឆ្នាំ២០២៤ខាងមុខនេះ ខណៈនេះជាលើកទី៤ហើយ របស់តារារូបនេះ ដែលត្រូវបានជ្រើសរើសជាតួអង្គសំខាន់ម្នាក់ នៃព្រឹត្តិការណ៍ដ៏ធំ និងល្បីក្នុងវិស័យហូលីវូដនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straitstimes នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការប្រកាសនេះ គឺត្រូវបានធ្វើឡើងដោយបណ្ឌិតសភា ភាពយន្តអាមេរិក (The Academy of Motion Picture Arts and Sciences) ផ្ទាល់តែម្តង ហើយឆ្លើយតបនឹងដំណឹងនេះ តារាប្រុស Kimmel បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំតែងតែស្រមៃចង់ធ្វើជាពិធីករនៅ Oscars ចំនួន៤ដង»។ តាមរយៈការបញ្ជាក់បែនេះ គឺយើងអាចបញ្ជាក់ថា លោក Kimmel គឺអាចបំពេញក្តីស្រមៃរបស់ខ្លួនបានហើយ។ គេនៅចាំបានថា លោក Kimmel ក៏បានពិធីករក្នុងកម្មវិធី Oscars លើកទី៩៥ នៅ Dolby Theatre កាលពីខែមីនាឆ្នាំមុន និងពីលើកទៀត គឺអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។

គួរជម្រាបថា កម្មវិធីប្រគល់ពានរង្វាន់អូស្ការលើកទី៩៦ នឹងចាក់ផ្សាយតាមទូរទស្សន៍ ABC របស់ Walt Disney ហើយចាក់ផ្សាយជុំវិញពិភពលោក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕