(កាមេរូន)៖ ស្ថិតក្នុងវ័យ ៣៦ឆ្នាំ Alex song នៅពេលនេះបានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ នាមជាខ្សែបម្រើដ៏ជោគជ័យម្នាក់របស់អន្តរជាតិសញ្ជាតិកាមេរូន និងជាមួយក្លិប FC Barcelona ក្នុងការឈ្នះពានលីគអេស្ប៉ាញ La Liga, នេះបើតាមប្រភពពី The Sun នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងអាជីពកីឡាករបាល់ទាត់ Alex song បានចាប់ផ្តើមនៅក្លិប Red Star និងក្លិប Bastia ពីក្នុងកម្រិតយុវជនឈានចូលកីឡាករអាជីព និងក្លាយជាកីឡាករខ្សែបម្រើឆ្នើមម្នាក់នៅលីគអឺរ៉ុប អំឡុងពេលចូលទៅកាន់ក្លិប Arsenal បង្ហាញខ្លួនសុរប ២០៤ប្រកួត និងជោគជ័យជាមួយ FC Barcelona នៅរដូវកាល២០១២ ដល់២០១៦។

Alex song ក៏ធ្លាប់លេងជាមួយក្លិប West Ham United ក្នុងលក្ខខណ្ឌខ្ចីជើងចំនួន ២រដូវកាលជាប់គ្នាផងដែរ មុនផ្ទេទៅលេងជាមួយក្លិបលីគរុស្ស៊ី Rubin kazan ចាប់ពីឆ្នាំ២០១៦ ដល់២០១៨ ហើយក្លិបដែលរូបគេបានលេងជាមួយមាន Charlton Athletic និង Sion។

Alex song លេងឲ្យក្លិប Arta Solar 7 ជាក្រុមចុងក្រោយដែលបានសម្រេចចិត្តព្យួរស្បែកជើងនាពេលនេះ ក្រោយពីបានរួមចំណែកជួយក្រុមឈ្នះពានលីគ Djibouti Premier League ២រដូវកាល និងជាលើកដំបូងរបស់ពួកគេក្រោយរយៈពេល ៤១ឆ្នាំ។

បញ្ជាក់ផងថា កាលនៅជាកីឡាករ Alex Song បានបង្ហាញខ្លួនជាមួយក្លិបអាជីពបានចំនួន ៤១៣ប្រកួតរកបាន ១៣គ្រាប់ ខណៈជាមួយជម្រើសជាតិការមេរូន រូបគេបង្ហាញខ្លួនបាន ៤៦លើក៕