(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបង្ហើបពីមហិច្ឆតា ចង់អញ្ជើញក្លិប Al Nassr លេងក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត ដើម្បីលេងពាន Champions League ចាប់ពីរដូវកាលឆ្នាំ២០២៤-២០២៥។

ការបញ្ជើញក្លិបដែលមានមូលដ្ឋាននៅទ្វីបអាស៊ីមួយនេះ ដើម្បីចូលរួម UCL ក៏ព្រោះតែមើលថា ក្រោយការទៅដល់របស់កីឡាករ Cristiano Ronaldo បានធ្វើឲ្យក្របខណ្ឌ Saudi Pro League មានការចាប់អារម្មណ៍ជាខ្លាំងទូទាំងសកលលោក និងធ្វើឲ្យប្រទេសស្ថិតនៅប្លុកអារ៉ាប់មួយនេះ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ផ្តាច់មុខ នៅឆ្នាំ២០៣៤ ផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា Sportskeeda បានឲ្យដឹងថា «បច្ចុប្បន្ន UEFA បានកំពុងស្វែងរកជម្រើសណាមួយ ក្នុងការផ្តល់សិទ្ធិដល់ក្លិបនៅអារ៉ាបប៊ីសាអូឌីតចូលរួមលេងពាននៅអឺរ៉ុបក្នុងរដូវកាល ២០២៤-២០២៥។ Al Nassr បានក្លាយជាក្លិបល្បីមួយ ក្នុងចំណោមក្លិបទាំង៣ នាពេលថ្មីៗនេះ ដែលគួរតែមានឱកាសបង្ហាញខ្លួនផងដែរ ក្នុងពានអឺរ៉ុបដូចគ្នា»។

Ronaldo ដែលជាប្រធានក្រុម Al Nassr បានកំពុងកាន់កាប់កំណត់ត្រាដ៏អស្ចារ្យក្នុងពានអឺរ៉ុប UEFA Champions League គ្រាដែលអតីតម្ចាស់ពានបាល់មាស Ballon d’Or ៥សម័យកាលរូបនេះ ស៊ុតបាន ១៤០គ្រាប់ និងបញ្ជូនបាន ៤៨គ្រាប់ផងដែរ ពីការចូលលេងសរុប ១៨៣ប្រកួត ក្នុងចំណោម ៣ក្លិបផ្សេងគ្នារួមមាន Manchester United, Juvetus និង Real Madrid ជាដើម៕