(ភ្នំពេញ)៖ ដោយការប្តេជ្ញាយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស ក្នុងការឈរជើងលើទីផ្សារក៏ដូចជាការបន្តកេរ្តិ៍ឈ្មោះ ១០០ឆ្នាំ ទៅមុខទៀតជារោងចក្រស្តង់ដារអន្តរជាតិ វិនិយោគដោយសហគ្រិនខ្មែរ ១០០%, រោងចក្រ​ ខ្មែរ ប៊ែវើរីជីស មានគន្លឹះសំខាន់ម៉្យាងក្នុងការធ្វើឱ្យមហិច្ឆតាខ្លួនក្លាយជាការពិត គឺការគ្រប់គ្រងសង្វាក់ផលិតកម្មតាមស្តង់ដារអន្តរជាតិលំដាប់ពិភពលោក។ 

យោងទៅតាមលោក អាកមាត សូឡេហ៊ូឌីន (Achmad Sholehuddin) អ្នកជំនាញប្រឹក្សា​លើការគ្រប់គ្រងសង្វាក់ផលិតកម្ម​លំដាប់ពិភពលោក នៃក្រុមហ៊ុនប្រឹក្សា​អន្តរជាតិ​ អ៊ីហ្វេសូ (EFESO​ Consulting) បានប្រាប់ឱ្យដឹងថា៖ «ការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោកឈរយ៉ាងច្បាស់លាស់លើគោលការណ៍រួមមាន៖ ដំណើរការផលិតកម្មប្រកបដោយប្រសិទ្ធភាព, ការអភិវឌ្ឍរោងចក្រនិងធនធានមនុស្សឥតឈប់ឈរ, ការមានយុទ្ធសាស្ត្រត្រឹមត្រូវ និងការយល់ពីតម្រូវការរបស់អតិថិជន ហើយការអនុវត្តទាំងអស់នេះអាចសម្រេចបានដោយសារតែការរួមចំណែក១០០%របស់បុគ្គលិក គួបផ្សំជាមួយបច្ចេកវិទ្យាដ៏ទំនើបក្នុងការគ្រប់គ្រងសង្វាក់ផលិតកម្មរោងចក្រ ខ្មែរ ប៊ែវើរីជីស ដើម្បីធ្វើឱ្យរោងចក្រមានប្រតិបត្តិការល្អប្រសើរ និងផលិតបានផលិតផលមានគុណភាពខ្ពស់ជាប់លាប់ជូនដល់អតិថិជន នៅក្នុងមជ្ឈដ្ឋានប្រកួតប្រជែងរបស់ទីផ្សារបច្ចុប្បន្ន»។ 

លោក លាង ហុង អ្នកគ្រប់គ្រង​ផលិតកម្ម និងសុវត្ថិភាព​ នៃក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស បានបន្ថែមថា៖ «ការអនុវត្តការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោកនេះគឺជាយុទ្ធសាស្រ្តគិតគូរបានវែងឆ្ងាយរបស់រោចក្រ ខ្មែរ ប៊ែវើរីជីស ដើម្បីរក្សាម៉ាកយីហោនៅលើទីផ្សារ, ជាការលើកស្ទួយគុណភាពផលិតផល និងការពង្រីកធនធានមនុស្ស ដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ»។ 

គួរបញ្ជាក់ផងដែរថារោងចក្រ ខ្មែរ ប៊ែវើរជីស បានអនុវត្តការគ្រប់គ្រងសង្វាក់ផលិតកម្មពិភពលោកចាប់តាំងពីឆ្នាំ ២០១៨មកម្ល៉េះ ហើយទទួលបានពានរង្វាន់គ្របគ្រង់សង្វាក់ផលិតកម្មពិភពលោកផងដែរ ហើយក្រុមហ៊ុននៅតែបន្តអនុវត្តការគ្រប់គ្រងច្រវាក់ផលិតកម្មពិភពលោក និងត្រៀមយកពានរង្វាន់បន្ថែមទៀត៕