(បរទេស)៖ ទីបំផុតក្រុមហ៊ុនផលិតស្មាតហ្វូនចិន Oppo ប្រកាសថ្ងៃរៀបចំព្រឹត្តិការណ៍បង្ហាញកំពូលសា្មតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន ម៉ូដែល Oppo Reno11 ជាផ្លូវការហើយ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆកា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

Oppo នឹងដាក់បង្ហាញស្មាតហ្វូនចំនួន ៣ម៉ូដែលនៅក្នុងព្រឹត្តិការណ៍ប្រកាសបង្ហាញស្មាតហ្វូនដ៏ធំរបស់ខ្លួនរួមមាន Oppo Reno11, Oppo Reno11 Pro និង Oppo Reno11 Pro+។ ខណៈម៉ូដែល Oppo Reno11 និង Oppo Reno11 Pro ត្រូវបានគរំពឹងថា នឹងចេញមកជាមួយនឹងមុខងារកាមេរ៉ា SLR-grade portraits ដែលវានឹងមានសមត្ថភាពថតរូបកាន់តែល្អជាងមុន នឹងមានជម្រើស ៤ពណ៌គឺពណ៌ស្លឹកឈើស្លេក ពណ៌ទឹកប្រាក់ ពណ៌ស្លឹកឈើចាស់ និងពណ៌ខ្មៅ។

គួរជម្រាបដែរថា ព្រឹត្តិការណ៍ប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ Oppo នឹងធ្វើឡើងនៅក្នុងប្រទេសចិនដែលចាប់នឹងផ្តើមពីម៉ោង ១:០០រសៀលតទៅ ម៉ោងនៅក្នុងប្រទេសកម្ពុជា៕