(ភ្នំពេញ)៖ ក្រោយពីការប្រកាសនូវមហាព្រឹត្តិការណ៍ ដ៏ប្លែកថ្មីមួយទៀតដែល GANZBERG សហការជាមួយស្ថានីយទូរទស្សន៍ថោន បង្កើតមហាព្រឹត្តិការណ៍ «GANZBERG KUN KHMER WORLD CUP!» ទាក់ទិនជាមួយនឹងការប្រកួត «8 Men Tournament» ដែលមានកីឡាករជើងខ្លាំងមកពី ៨ប្រទេស នឹងមកចូលរួមប្រកួតគុនខ្មែរក្នុងប្រភេទម្ងន់ ៧២គីឡូក្រាម នៅចុងខែវិច្ឆិកានេះ។ ជាមួយគ្នានេះ កីឡាករគុនខ្មែរដ៏លេចធ្លោមួយរូបរបស់ប្រទេសកម្ពុជា គឺ ធឿន ធារ៉ា ត្រូវតែប្រឹងប្រែងហ្វឹកហាក់ពង្រឹងសមត្ថភាព ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីក្លាយជាម្ចាស់ខ្សែក្រវ៉ាត់គុនខ្មែរអន្តរជាតិ «8 man tournament» និងកាដូយក្សពី GANZBERG។

ដោយមានអ្នកគាំទ្រគុនខ្មែរមួយចំនួន នៅមិនទាន់យល់អំពីច្បាប់ និងលក្ខន្តិកៈក្នុងការប្រកួតមួយនេះ កីឡាករដែលនឹងត្រូវចូលរួមប្រកួតនាថ្ងៃនោះ ទាំងអស់មានចំនួ៨ប្រទេស រួមទាំងកម្ពុជាផងដែរ ហើយ៨ប្រទេស ឬ៨នាក់ ត្រូវចាប់ឆ្នោតចូលពូល ហើយក្នុងមួយពូលមានកីឡាករ៤នាក់។ ការប្រកួតមាន៣ជុំ ហើយការប្រកួតជុំទី១ គឺកីឡាករ៨នាក់ ជម្រុះយកតែ៤នាក់ទេ អ្នកចាញ់គឺធ្លាក់។ ការប្រកួតនៅជុំទី២ គឺកីឡាករ៤នាក់ ជម្រុះយកតែ២នាក់ទេ (ចាញ់ធ្លាក់)។ ដោយឡែកការប្រកួតនៅជុំទី៣ គឺជាការប្រកួតផ្តាច់ព្រ័ត្រ ដោយជ្រើសរើសយកលេខ១ និងលេខ២តែម្តង (អ្នកឈ្នះលេខ១, អ្នកចាញ់លេខ២)។

GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក នេះជាលើកទី១ ក្នុងប្រវត្តិសាស្ត្រគុនខ្មែរ សម្រាប់កម្មវិធីអន្តរជាតិ 8 Man Tournament!! GANZBERG នឹងផ្តល់កាដូយក្សរថយន្ត Pick Up មួយគ្រឿង ដល់កីឡាករ ធឿន ធារ៉ា សំរាប់ការទទួលជ័យជំនះ តំណាងឲ្យគុនខ្មែរ។​ តែបើក្នុងករណីដែលកីឡាករបរទេសឈ្នះលេខ១វិញ គឺទទួលបានតែប្រាក់រង្វាន់ជាលុយតែប៉ុណ្ណោះ។

បើតាមលោក Tommy Kim បានឲ្យដឹងថា «ការប្រកួត 8 Man នេះគឺមានជាយូរមកហើយ អាចថាគេរៀបចំតាំងពី២០ឆ្នាំមុនមកម្ល៉េះ ដូចជានៅប្រទេសថៃ គេរៀបចំតាំង២០១៣មកម្ល្ល៉េះ ប្រទេសជប៉ុន សូម្បីតែអតីតស្តេចប្រដាល់ខ្មែរ អេ ភូថង ក៏ធ្លាប់បានចូលរួមប្រកួតដែរ។ បើសិនជាគុនខ្មែរយើងមិនមានការរីកចំរើន ក៏ខាង IPCC មិនឲ្យរៀបចំការប្រកួតបែបនេះដែរ តែដោយសារឃើញកីឡាករគុនខ្មែររបស់យើង មានការរីកចំរើនខ្លាំង ទើបខាង IPCC អនុញ្ញាតិឲ្យរៀបចំការប្រកួត 8 Man នេះឡើង។ ពេលវេលាបានមកដល់ហើយ សូមបងប្អូនអ្នកគាំទ្រគុនខ្មែរទាំងអស់ ជួយលើកស្ទួយ និងគាំទ្រកីឡាករគុនខ្មែរយើងឲ្យមានទឹកចិត្តប្រកួតឈ្នះ ហើយជាការតេស្តសមត្ថភាពកីឡាករយើងផងដែរ»

តោះបបួលពួកម៉ាកល្អ ពួកម៉ាកគុណភាព ស្រែកហ៊ោដល់កីឡាករគុនខ្មែរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទីតាំងនៅដីឡូត៍ក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ
និងមានការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៌ថោន Full HD TV និង Beer GANZBERG វេលាម៉ោង ៨យប់តទៅ!

ស្រឡាញ់គុនខ្មែរ ស្រឡាញ់ GANZBERG!
នាំមកជូនផ្តាច់មុខដោយ៖ GANZBERG ផលិតដោយអ្នកជំនាញអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក!៕