(ឡុងដ៍)៖ កីឡាករ Jude Bellingham និង Levi Colwill ត្រូវបានដកចេញពីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នៅថ្ងៃអង្គារ ដោយសារមានបញ្ហារបួសស្មា មុនពេលការប្រកួតជម្រុះ Euro 2024 ចំនួន ២លើកចុងក្រោយរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន England Football ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមសមាគមបាល់ទាត់អង់គ្លេស បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្សែបម្រើ Bellingham និងខ្សែការពារ Colwill នឹងវិលត្រឡប់ទៅក្លិបរបស់ពួកគេវិញ ដើម្បីបន្តការស្តារនីតិសម្បទារបស់ពួកគេ។

កីឡាករ Colwill បានខកខានការប្រកួតក្នុងលីគ Premier League របស់ក្លិប Chelsea ទល់នឹងក្លិប Manchester City កាលពីថ្ងៃអាទិត្យ, ស្របពេលដែល Bellingham បានអវត្តមានចំនួន ២ប្រកួតចុងក្រោយរបស់ក្លិប Real Madrid ផងដែរក្នុងមកចូលរួមជាមួយជម្រើសជាតិស្ថិតក្រោយការកោះហៅរបស់អ្នកចាត់ការលោក Gareth Southgate។

បញ្ជាក់ផងថា ក្រុមអង់គ្លេស ស្ថិតក្នុងកំពូល C នៃវគ្គជម្រុះនេះ រកបាន ១៦ពិន្ទុ ពីឆ្លតកាត់ ៦ប្រកួតនោះ បានមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ សម្រាប់ព្រឹត្តិការណ៍ Euro 2024 ហើយពួកគេនឹងត្រូវប្រកួតបង្គ្រប់កិច្ចទល់នឹងក្រុមម៉ាល់តា និងម៉ាសេដូនខាងជើង ក្នុងខែវិច្ឆិកានេះ៕