(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាផ្លូវការជូនដល់តំណាងចែកចាយ បុគ្គលិក និងបងប្អូនអ្នកសារព័ត៌មាន នៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្នុងការស្វាគមន៍សមាជិកផលិតផលថ្មីដែលមានឈ្មោះថា «ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល»

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងក្នុងការសម្ពោធផលិតផលថ្មីថា៖ «ទម្រាំតែក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្រេចផលិតចេញបាននូវភេសជ្ជៈណាមួយ គឺថ្នាក់ដឹកនាំ ក៏ដូចជាក្រុមអ្នកជំនាញយើង មានទាំងក្រុមការងារក្នុងស្រុក និងបរទេស បានសិក្សាយ៉ាងលម្អិត និង ម៉ត់ចត់បំផុត ពីគ្រឿងផ្សំ រូបមន្ត ដើម្បីធានាថាផលិតផលយើងមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ វិនិយោគលើគ្រឿងចក្រនិងសង្វាក់ផលិតកម្មដើម្បីធានាថាការផលិតរបស់យើងមានប្រសិទ្ធភាព ក៏ដូចជារៀបចំការរចនាសំបកកំប៉ុង ការវេចខ្ចប់ និងយុទ្ធសាស្ត្រផ្សព្វផ្សាយទីផ្សារដើម្បីធានាថាផលិតផលយើងមានការច្នៃប្រឌិតនិងមានភាពទាក់ទាញខ្ពស់សម្រាប់អតិថិជន»

ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល ចំណុះ ២៥០ម.ល សម្បូរដោយវីតាមីន B3, B5, B6 និង B12 ត្រូវបានដាក់ចែកចាយទៅលើទីផ្សារចាប់ពីការផ្សាយដំណឹងនេះតទៅ ហើយក្រោមក្រវិលកំប៉ុងមានរង្វាន់ជាច្រើនដូចជា៖ រថយន្តទំនើប Toyota Raize ស៊េរីថ្មី, រង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី, រង្វាន់លុយសុទ្ធជាច្រើនលានរង្វាន់។

ស្វែងរក KIZZ ដែលនៅជិតអ្នកបំផុតឥលូវនេះដើម្បីទទួលរសជាតិថ្មីប្លែក រចនាដែលមានភាពទាក់ទាញ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់!

គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល ជាផលិតផលមួយក្នុងចំណោមផលិតផលទាំង ៧ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជារោងចក្រឈានមុខគេនៅកម្ពុជា វិនិយោគដោយសហគ្រិនខ្មែរ ១០០%។

រោងចក្រ ខ្មែរ ប៊ែវើរីជីស ប្រើប្រាស់គ្រឿងចក្រទំនើបៗ បច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់ និងគ្រឿងផ្សំនាំចូលពីបណ្តាប្រទេសនៅអឺរ៉ុប ដែលអនុញ្ញាតឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានវិញ្ញាបនបត្រធំៗពីរគឺ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ព្រមទាំងទទួលបានពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)។ ហើយផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ៣៣គ្រឿង ច្រើនជាងគេបំផុតនៅកម្ពុជា ពីស្ថាប័នវាយតម្លៃគុណភាពស្តង់ដារកម្រិតពិភពលោក Monde Selection៕

KIZZ ឆ្ងាញ់…ត្រជាក់ជាប់មាត់!