(បរទេស)៖ អ្នកវិភាគដ៏ល្បីមកពី Bloomberg លោក Mark Gurman បានឱ្យដឹងថា ត្រកូល iPhone 16 ដែលត្រៀមប្រកាសចេញនូវឆ្នាំ២០២៤ ខាងមុខនេះ នឹងត្រូវបានបំពាក់ដោយមុខងារ AI ជាលក្ខណៈពិសេស និងផ្តាច់មុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

គិតមកដល់បច្ចុប្បន្ននេះមុខងារបញ្ញាសិប្បនិមិត្ត AI កំពុងទទួលបានគាំទ្រខ្លាំង នឹងកំពុងដាក់ឱ្យប្រើប្រាស់បានដោយជោគជ័យនៅលើសា្មតហ្វូនមួយចំនួនរួមមាន Google Pixel 8 និង Google Piexel 8 Pro, Samsung Galaxy S23, Huawei Mate 50 Pro និង OnePlus 11 Pro ជាដើម។ តែយ៉ាងណប្រភពពីលោក Mark Gurman នៅមិនទាន់បញ្ជាក់លម្អិតអំពីមុខងារ AI នៅលើ iPhone 16 នោះទេថា វានឹងចេញមកជាមួយនឹងលក្ខណៈពិសេសដូចម្តេចខ្លះ។

តែបើតាមកបទពិសោធន៍មុខងារ AI នៅលើស្មាតហ្វូនទាំងប៉ុន្មានម៉ូដែលនៅខាងលើកន្លងមក ត្រូវបានគេសន្មតថា iPhone 16 ទាំង ៤ម៉ូដែលនឹងស្រដៀងគ្នាទៅនឹងអ្វីដែល Google នឹង Samsung កំពុងប្រើប្រាស់បច្ចុប្បន្ន។ ខណៈដែលមុខងារទាំងនោះរួមមាន ប្រើ AI ឱ្យបង្កើតអត្ថបទទៅជារូបភាព (text-to-image) សង្ខេបអត្ថបទ និង បកប្រែអត្ថបទជាដើម។ ប៉ុន្តែអ្វីដែលខុសគ្នានោះគឺថា Apple នឹងបង្កើត AI ផ្ទាល់ខ្លួននៅលើស្មាតហ្វូនរបស់ខ្លួន នឹងមានមុខងារខ្លះប្លែកពី AI កន្លងមករួមទាំងមានពាក្យចចាមអារ៉ាមApple នឹងប្រើម៉ូដែល LLM ផ្ទាល់ខ្លួនដើម្បីបញ្ជាទៅលើ Siri ផងដែរ។

គួរជម្រាបដែរថា ត្រកូល iPhone 16 ត្រូវបានអ្នកវិភាគរំពឹងថា នឹងប្រើប្រាស់បន្ទះឈីបជំនាន់ចុងក្រោយ Apple A18 នៅគ្រប់ទាំង ៤ម៉ូដែល ហើយថែមទាំងផ្លាស់ប្តូរទៅលើសមត្ថពថតរូបផងដែរ។ ការផ្លាស់ប្តូរទាំងនេះនឹងធ្វើឱ្យស្មាតហ្វូនជំនាន់២០២៤ របស់ Apple ទទួលបានការគាំខ្លាំងជាពេសគឺមុខងារ AI តែម្តង៕