(បរទេស)៖ បើទោះបីជាឆ្នាំ២០២៤នេះ ក្រុមហ៊ុន Disney មានគម្រោងបញ្ចេញសមិទ្ធផលច្រើន តែគេចាប់អារម្មណ៍ថា កុនខ្នាតធំ Marvel គឺមានតែមួយគត់គឺ DEADPOOL 3 ហើយក៏រាប់ថាជាកុនដែលមិនមែនជា Original ចេញពី Studio ផ្ទាល់ដែរ ពោលគឺផលិតបន្តពី FOX ដែលពេលនេះចូលមកជ្រកក្រោមដំបូល Disney។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yahoo។

Deadpool 3 នឹងក្លាយជាកុនរបស់ Marvel តែមួយគត់ក្នុងឆ្នាំ២០២៤ ខណៈភាពយន្តនេះទៀតសោត គ្រោងបញ្ចេញនៅអំឡុងខែកក្កដា ឆ្នាំ២០២៤។ សម្រាប់រឿងកុនខ្នាតធំឯទៀត ដែលធ្លាប់គ្រោងចាក់បញ្ចាំងឆ្នាំ២០២៤ ខាងមុខនេះ ត្រូវបានលើកទៅដើមឆ្នាំ២០២៥ វិញអស់ហើយ រួមមាន «Captain America: Brave New World», រឿង «Fantastic4», រឿង «Thunderbolts»។ 

មូលហេតុនៃការពន្យារពេលចាក់បញ្ចាំងរឿងនេះ គឺដោយសារបញ្ហាបាតុកម្មតួសម្តែងនៅក្នុងហូលីវូដ និងវិបត្តិផ្សេងៗ ហើយសម្រាប់រឿងភាគដែលចាក់បញ្ចាំង ក្នុងឆ្នាំក្រោយរួមមានរឿង «Echo, What If…? Season 2», រឿង «X-MEN ’97», រឿង «Spider-Man: Freshman Year», និង «Marvel Zombies» ជាដើម៕